v9

ទ័ព ត្រូវប៉ះក្រុមខ្លាំងរបស់ម៉ាឡេស៊ី ថ្ងៃនេះ មុនហោះទៅជួបក្រុមខ្លាំងរបស់ថៃ

3 months ago​ | ដោយ Bopha

ក្រុមក្រសួងការពារជាតិ នឹងត្រូវប្រកួតមិត្តភាពជាមួយក្រុមលីកកំពូលរបស់ម៉ាឡេស៊ី Negeri Sembilan នៅកីឡដ្ឋានស្ដាតចាស់ នារសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ ខណៈការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍នេះ គ្មានការលក់សំបុត្រអ្វីឡើយ គឺអាចចូលទស្សនាដោយសេរី។

j

បើទោះបីជាក្រុមទ័ព បានយកឈ្នះក្រុមលីកទី២របស់ម៉ាឡេស៊ី UITM ៣-១ រួចបន្តឈ្នះ ជើងឯកលីកទី២របស់ម៉ាឡេស៊ី Melaka United ក្នុងលទ្ធផល ៣-១ ដដែលក្នុងការប្រកួតមិត្តភាពអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ប៉ុន្តែសម្រាប់ការជួបក្រុម Negeri Sembilan នៅថ្ងៃនេះ អាចនឹងមានភាពតានតឹងជាងមុន។

images

Negeri Sembilan គឺជាក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងក្របខ័ណ្ឌ Malaysia Premier League 2016 ដោយឈ្នះ៩ ស្មើ៨ និងចាញ់៥ប្រកួត ក្នុងការប្រកួតសរុបចំនួន២២លើក ហើយសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមភ្នំពេញក្រោន ថ្មីៗនេះ Negeri Sembilan បានលត់ក្រុមម្ចាស់ផ្ទះភ្នំពេញក្រោន ៥-៣។

ft-img-template

យ៉ាងណាក៏ដោយ ក្រុមទ័ព ហាក់មានធនធានល្អជាក្រុមភ្នំពេញក្រោន ពិសេសកីឡាករបរទេសមកពីកូរ៉េខាងជើងចំនួន៤រូប និងកីឡាករចំណូលថ្មីមកពីប្រេស៊ីល១រូបរបស់ក្រុមទ័ព ដែលពួកគេលេងបានល្អ និងមានភាពមុតស្រួច ហេតុនេះក្រុមទ័ព អាចនឹងបង្ហាញភាពខ្លាំងលើទឹកដីខ្លួនឯងម្តងទៀតក៏ថាបាន មុនពេលពួកគេត្រៀមខ្លួនហោះទៅជួបក្រុមម្ចាស់ជើងឯកលីកកំពូលរបស់ថៃ គឺ Buriram United នៅថ្ងៃទី២២ ខែមករានេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77