Ads Here...

​Jurgen Klopp​ បដិសេដ្ឋមិនព្រម​លក់កីឡាករឆ្នើម​ Coutinho ទៅ​​​ឲ្យក្លឹប​យក្ស​អេស្ប៉ាញ​​ដាច់ខាត

លោក Jurgen Klopp អ្នកគ្រប់គ្រង​​របស់ក្លឹប Liverpool​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា៖ ​ខ្ញុំគ្មាន​ថ្ងៃ​លក់​កីឡាករឆ្នើម​ Philippe Coutinho ​ទៅ​ឲ្យ​​ក្លឹប​យក្ស​អេស្ប៉ាញ​ FC Barcelona ​ឡើយ​ក្នុង​ខែ​មករា​នេះ​ ឬ​​​ នៅ​រដូវ​កាល​ក្រោយ ។

Jurgen-Klopp

ក្លឹប Barcelona ​មួយនេះបានចាប់​អារម្មណ៍​កីឡាករ Coutinho ​យ៉ាង​ខ្លាំង​កាល​ប៉ុន្មាន​ខែ​មុន​ ដោយ​ពួកគេ​គ្រោង​នឹង​​ឲ្យ​ថ្លៃ​ ៦០​លាន​ផោន​ ដើម្បី​ទិញ​យក​នៅ​ខែ​មករា​នេះ​ ប៉ុន្តែ ​ក្រោយ​មក​កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីលរូបនេះ​ បាន​រង​របួស​សម្រាក​រយៈពេល​ជាង​១​ខែ​ ទើប​ស្ងប់ស្ងាត់​មួយ​រយៈ​វិញ។ ​ទោះជាយ៉ាងណា កីឡាករ​វ័យ​២៤​ឆ្នាំរូបនេះ​ បាន​ជា​ពី​របួស​វិញ​ហើយ​ ប៉ុន្តែ​​លោក Klopp ​​ចេញ​មក​​និយាយ​ការពារ​មុន​ថា ​លោក​នឹង​មិន​លក់​ Coutinho ​ដាច់​ខាត។

Liverpool-Training-Session-(1)

លោក Klopp​ បន្តថា៖ ក្មានគម្រោង​​​លក់​ Coutinho ចេញ​ឡើយ ព្រោះ​គាត់​ជា​កីឡាករ​សំខាន់​របស់​យើង។ ​គ្រប់​យ៉ាង​​គ្មាន​ការ​ប្រែប្រួល​​ទេ​។ វា​ពិត​ជា​ល្អ​ បើ​ក្លឹប​ធំៗ​ បំភ្លេច​រឿង​ចង់​បាន​គាត់ ព្រោះ​គាត់​របួស​៥​ទៅ​៦​សប្តាហ៍​មក​ហើយ។ ប៉ុន្តែ​ខ្ញុំ​ចង់​បញ្ជាក់​ថា ​​ពេល​នេះ​គាត់​ជា​កីឡាករ​របស់​យើង​ ។

Liverpool-Training-Session-Coutinho_large

អ្នកចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ ​គ្រោង​នឹង​​ដាក់​ Coutinho ​ឲ្យ​ចូល​លេង​នៅ​កៅអី​បម្រុង​​ ពេល​ប៉ះ​ Southampton ​ក្នុង​ការ​ប្រកួត​ League Cup វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៅ​យប់​ថ្ងៃ​ពុធ​ស្អែក​ និង​សង្ឃឹម​រូប​គេ​អាច​លេង​ជម្រើស​ដំបូង​​ក្នុង​ប្រកួត​ធំ ​ពេល​ប៉ះ​​បិសាច​ក្រហម​ Manchester United ​នា​​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​នេះ៕

ប្រភពពី dailymail.co.uk