Ads Here...

Stoke ផ្តល់កិច្ចសន្យាថ្មីដល់កីឡាករកម្ពស់ខ្ពស់ Peter Crouch

ខ្សែប្រយុទ្ធរបស់ក្លឹប Stoke City គឺកីឡាករកម្ពស់ខ្ពស់ Peter Crouch និយាយថា៖ រូបគេនៅមានរឿងជាច្រើនទៀត ដើម្បីសម្រេចលទ្ធផលនៅក្នុងក្លិបនេះ បន្ទាប់ពីរូបគេបានយល់ព្រមបន្តកុងត្រាថ្មីទៀត រហូតដល់រដូវក្តៅ ឆ្នាំ ២០១៨។

ft-img-template

កីឡាករវ័យ ៣៥ឆ្នាំរូបនេះ ដែលផ្ទេរចូលលេងឲ្យក្លិបនេះ ក្រោយចាកចេញពីក្លិប Tottenham ក្នុងតម្លៃខ្លួន ១០លានផោន កាលពីឆ្នាំ ២០១១ បានស៊ុតបញ្ចូលទីចំនួន ៤៩គ្រាប់ ក្នុងការបង្ហាញខ្លួន ១៨៦ប្រកួត។

កិច្ចសន្យាលេងបច្ចុប្បន្ន នឹងអស់សុពលភាពនាចុងរដូវកាលនេះ ខណៈកុងត្រាថ្មីនេះ កើតឡើងក្រោយពី Crouch ស៊ុតបញ្ចូលទីពីរគ្រាប់ ក្នុងពីរប្រកួតចុងក្រោយនេះ។

ប្រធានប្រតិបត្តិក្លិប លោក Tony Scholes និយាយថា «Peter នៅមានសក្តានុពលខ្លាំងទៀត ដើម្បីផ្តល់ឲ្យក្លិប ក្នុងនាមជាកីឡាករ»៕

ប្រភពពី BBC