Ads Here...

Oscar ទាត់ចូលក្នុងប្រកួតដំបូងឲ្យក្លិប Shanghai SIPG

ខ្សែបម្រើសញ្ជាតិប្រេស៊ីល Oscar បានរកគ្រាប់បាល់ស៊ុតបញ្ចូលទី ក្នុងប្រកួតដំបូងរបស់ខ្លួន ឲ្យក្លិប Shanghai SIPG ក្រោយពីបានផ្ទេរចេញពីក្លិបតោខៀវ Chelsea ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាផ្ទេរ ក្នុងលីកប្រទេស ៦០លានផោន។

Oscar

កីឡាករវ័យ ២៥ឆ្នាំ បានបំប៉ោងសំណាញ់ទី ក្រោយពីត្រូវបានប្តូរចូលលេងជំនួស នៅពាក់កណ្តាលតង់ ក្នុងប្រកួតមិត្តភាព ២-១ ឈ្នះលើក្រុម Al-Batin របស់ប្រទេស អារ៉ាប់ប៊ី សៅអូឌីត ក្នុងទីក្រុង ដូហា ប្រទេស កាតា។

Oscar និយាយថា «ខ្ញុំទើបតែចូលហ្វឹកហាត់បានពីរថ្ងៃទេ។ នេះគឺជាការចាប់ផ្តើមរដូវកាលថ្មី ដែលពួកយើងមានតែមួយគ្រាប់អាចឈ្នះបាន»។ «ក្រុមរបស់ខ្ញុំលេងបានយ៉ាងល្អ ហើយមិត្តរួមក្រុមជាជនជាតិចិន បានព្យាយាមជួយ យើងឲ្យឆាប់សម្របខ្លួនលេងបាន នៅទីនេះ»។

សូមបញ្ជាក់ថា លីកកំពូលក្នុងប្រទេសចិន Chinese Super League នឹងចាប់ផ្តើមនៅខែមីនា៕