v9

ការប្រកួតជម្រុះពានសម្តេចហ៊ុនសែនឆ្នាំនេះមានតែ១២ក្រុម

10 months ago​ | ដោយ Bopha

ការប្រកួតវគ្គជម្រុះជាបឋមពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ គឺមានតែ១២ក្រុមប៉ុណ្ណោះបានចូលរួម គឺតិចជាងការប្រកួតកាលពីឆ្នាំ២០១៦រហូតដល់៥ក្រុម ប៉ុន្តែរូបមន្តនៃការប្រកួតគឺមានការប្រកួត២ជើង លក្ខណៈក្នុងទឹកដី និងក្រៅទឹកដី ដូចឆ្នាំមុនដែរ។

ft-img-template

បើតាមកម្មវិធីប្រកួតរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលយើងទើបទទួលបានមុននេះបន្តិច បានឲ្យដឹងថា ការប្រកួតវគ្គជម្រុះជាបឋមពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ ត្រូវធ្វើឡើងចាប់ពីថ្ងៃទី១៨ ខែមករា ដល់ថ្ងៃទី១៨ ខែមីនា ដោយត្រូវបានចែកការប្រកួតជា៥ពូល គឺគ្មានពូលE នោះទេ ហើយការប្រកួតត្រូវធ្វើនៅរៀងរាល់ថ្ងៃពុធ នៅតាមទីលានផ្សេងៗគ្នា។

តាមកម្មវិធីរបស់សហព័ន្ធ គឺក្រុមទាំង១២នេះ បានចាប់ឆ្នោតកំណត់ពេលវេលាប្រកួត និងទីតាំងដែលត្រូវប្រកួតអស់ហើយ ហើយតាមកម្មវិធីនោះ ពូលAមានតែ២ក្រុមទេគឺខេត្តកំពង់ស្ពឺ និងក្រុមខេត្តតាកែវ ឯពូលពូលB មានក្រុមខេត្តព្រៃវែង ក្រុមខេត្តកណ្តាល និងក្រុមខេត្តត្បូងឃ្មុំ។

ចំណែកពូលC មានក្រុមខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងក្រុមខេត្តព្រះវិហារ ហើយពូលD មានក្រុមខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង និងក្រុមខេត្តបាត់ដំបង ខណៈពូលF មានក្រុមខេត្តស្ទឹងត្រែង និងក្រុមចំណូលថ្មីគឺក្រុមមណ្ឌលគិរី ប៉ុន្តែក្រុមអ.ហខេត្តកំពង់ធំ ខេត្តកំពត ក្រុមកំពង់ផែស្វ័យយ័តខេត្តព្រះសីហនុ ខេត្តក្រចេះ ក្រុមយុវជនបឹងកេត និងក្រុមខេត្តស្វាយរៀង ដែលបានចូលរួមប្រកួត កាលពីរដូវកាល ឆ្នាំ២០១៦ សុទ្ធតែមិនបានចូលរួមដូចគ្នា៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77