v9

Sergio Ramos ​​បោះ​ឆ្នោត​​ឲ្យ​កីឡាករ​ក្នុងក្លឹប Barcelona ​ច្រើនជាងក្លឹបរបស់​ខ្លួន​ Real Madrid ​

11 months ago​ | ដោយ Phearak Chuon

លោក Sergio Ramos ប្រធាន​ក្រុម​​ជម្រើស​ជាតិ​អេស្ប៉ាញ​ ​​បាន​បង្ហាញ​ឲ្យ​ពិភព​បាល់ទាត់​​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង ដោយ​បោះ​ឆ្នោត​ពាន​រង្វាន់​ FIFA Men’s Best Player of 2016 ជ្រើស​រើស​កីឡាករ​​មក​ពី​ក្លឹប​របស់​ខ្លួន​ Real Madrid តែ​ម្នាក់​ ប៉ុន្តែ​បោះ​ឆ្នោត​ឲ្យ​កីឡាករ​មក​ពី​ក្លឹប​គូ​ប្រជែង​ Barcelona ​ដល់​ទៅ​២​នាក់។

Sergio-Ramos

ប្រធាន​ក្រុម​​ជម្រើស​ជាតិ​អេស្ប៉ាញ​​ រូបនេះ ​​បាន​បោះ​ឲ្យ​​មិត្ត​រួម​ក្រុម​ Cristiano Ronaldo ចំណាត់​ថ្នាក់​លេខ​១, Lionel Messi របស់​ក្រុម​ Barcelona ​លេខ​២ និង​ Andres Iniesta ​ប្រធាន​ក្រុម​អ្នក​មាន​បុណ្យ​ ចំណាត់​ថ្នាក់​លេខ​៣។

សរុបលទ្ធផល​កាលពី​​យប់​មិញកីឡាករឆ្នើម​ Ronaldo ​ជា​អ្នក​ឈ្នះ​ពាន​រង្វាន់​នេះ​ ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​ច្រើន​ជាង​គេ​ ៣៤,៥៤% លើ​ Messi ​បាន​ ២៦,៤២% និង​ Antoine Griezmann ​របស់​ក្លឹប​ Atletico Madrid ​បាន​ ៧,៥៣%៕

ប្រភពពី sport-english.com

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77