v9

វ៉ាត់ ចំរើន៖ កម្លាំងដែលល្អផ្នែកកីឡា មាននៅក្នុងកងកម្លាំងប្រដាប់អាវុធ

10 months ago​ | ដោយ Phearak Chuon

អ្នកជំនាញផ្នែកកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានមើលឃើញថា កម្លាំងដែលល្អផ្នែកកីឡា គឺមាននៅក្នុងកងកម្លាំងប្រដាប់អាវុធ ដែលពួកគេអាចដុសខាត់ឲ្យក្លាយទៅជាកីឡាករអាជីពលើជំនាញកីឡាណាមួយបាន។

ft-img-template

លោក វ៉ាត់ ចំរើន បានថ្លែងថា៖«កម្លាំងដែលល្អផ្នែកកីឡា គឺមាននៅក្នុងកងកម្លាំងប្រដាប់អាវុធ ដែលអាចលេងកីឡាជំនាញ ព្រោះក្នុងការជួរកងទ័ព មានវិន័យស្រាប់ អ៊ីចឹងគាត់អាចហ្វឹកហាត់ខាងផ្នែកកីឡាហ្នឹងបានល្អ»។

k

លោកបញ្ជាក់ថា៖«កងកម្លាំងប្រដាប់អាវុធ អាចចូលរួមដុសខាតជំនាញកីឡារបស់គាត់ឲ្យក្លាយទៅជាកីឡាករជំនាញខាងផ្នែកកីឡាណាមួយបាន ដូច្នេះខ្ញុំសូមឲ្យផ្នែកកងទ័ព លោកមានកីឡាប្លែកៗផ្សេងៗទៀត ដើម្បីឲ្យគាត់បានត្រៀមចូលរួមការប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិ ផងដែរ»។

l

លោក វ៉ាត់ ចំរើន បានលើកឡើងបែបនេះ នៅពេលលោកបានចូលរួមទស្សនាដោយផ្ទាល់ ក្នុងការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ(កីឡាកងទ័ព) ដែលត្រូវបានរៀបចំឡើងនៅលើទីលានសាធារណៈគឺកោះពេជ្រ ជាលើកដំបូង កាលពីថ្ងៃអាទិត្យ ហើយព្រឹត្តិការណ៍នេះមានក្រុមចំនួន៣៤បានចូលរួម ដែលភាគច្រើនជាកងកម្លាំងប្រដាប់អាវុធ រួមជាមួយក្រុមសង្គមស៊ីវិល ក្រុមសហព័ន្ធកីឡាជាតិ និងមហាជន ផងដែរ។

m

លោក វ៉ាត់ ចំរើន ក៏បានចាត់ទុកកីឡាកងទ័ព ជាការបង្ហាញនៅសញ្ញាណដ៏ល្អសម្រាប់ដំណើរឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេមផងដែរ។ លោកបានថ្លែងថា៖«តាមរយៈកីឡាកងទ័ពនេះវាជាសញ្ញាណមួយនៃការបំផុសចលនាកីឡា ព្រោះយើងឃើញហើយថា ទាំងក្រុមកងទ័ព ប្រជាពលរដ្ឋ និងមហាជន ដែលបានចូលរួមកីឡាកងទ័ពនេះ គឺភាគច្រើនជាយុវជន ហេតុនេះទោះបីជាពួកគេមិនទាន់ក្លាយជាអាជីព ប៉ុន្តែនេះជាចលនា ក្នុងការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ព្រោះនេះជាវិធីសាស្រ្ត ក្នុងការទាក់ទាញបេះដូងយុវជនឲ្យគាត់ចូលលេងកីឡា ស្គាល់តម្លៃកីឡាគ្រប់ប្រភេទ គឺយើងធ្វើសមាហរណកម្មកីឡាកងទ័ពទៅនឹងមហាជន ធ្វើឲ្យមហាជនមានការគាំទ្រដល់កងទ័ព»៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77