v9

លោក​ Victoriano Sanchez Arminio​ ថា​​៖ កីឡាករ Gerard Pique ​អាច​ត្រូវ​ពិន័យ​ ដោយសារ​​​រិះគន់​អាជ្ញាកណ្ដាល ​

3 months ago​ | ដោយ sopharith

​ប្រធាន​​គណៈកម្មាធិការ​បច្ចេកទេស​អាជ្ញាកណ្ដាល​​​របស់​បាល់ទាត់​អេស្ប៉ាញលោក​ Victoriano Sanchez Arminio​ ​​បាន​ឲ្យ​ដឹង​ថា៖ លោក​នឹង​​​ស៊ើបអង្កេត​​លើ​ករណី​ខ្សែ​ការពារ​ Gerard Pique របស់​ក្រុម​ FC Barcelona ​​ចំពោះ​សម្ដី​រិះគន់​អាជ្ញាកណ្ដាល ​​​សម្រាប់​២​ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​អ្នក​មាន​បុណ្យ​ ដែល​ពុំ​​បាន​ទទួល​ជ័យ​ជម្នះ។

Victoriano-Sanchez-Arminio

ពីរប្រកួតចុងក្រោយរបស់ក្លឹប Barca ​បាន​ចាញ់​ Athletic Bilbao ​​២-១ ​​​នៅ​ Copa del Rey វគ្គ​១៦​ក្រុម​ ជើង​ទី​១ និង​ស្មើ​ Villarreal ​១-១ ​នៅ​ La Liga ដែល​ធ្វើ​ឲ្យ​ពួកគេខកបំណងសម្រាប់​ឆ្នាំ​ថ្មី​២០១៧​នេះ។ ​លទ្ធផល​នេះ​ បាន​ធ្វើ​ឲ្យ​ Pique ​មិន​សប្បាយ​ចិត្ត​ទេ ហើយ​កីឡាករ​ជម្រើស​ជាតិ​អេស្ប៉ាញ​រូប​នេះ​ ​បាន​រិះ​គន់​​អាជ្ញាកណ្ដាល​ថា ​​​ហាក់​មាន​ភាព​លំអៀង​ចំពោះ​ក្រុម​ Barca ​ដោយ​ពួកគេ​គួរ​តែ​ទទួល​បាន​បាល់​ចំណេញ​១១​ម៉ែត្រ​ខ្លះ​ ហើយ​ថែម​ទាំង​ដៀមដាម​ថា ​អាជ្ញាកណ្ដាល​នៅ​អេស្ប៉ាញ​ភាគ​ច្រើន​ លំអៀង​ទៅ​ក្រុម​ Real Madrid ​​ទៀត​ផង។

Gerard-Pique

លោក​ Arminio​ ​បាន​ប្រាប់​ដល់​ទូរទស្សន៍ La Sexta ​ថា៖ ចៅ​​ក្រម​កំពុង​ពិនិត្យ​ និង​ កំពុង​សម្រេច​ចិត្តលើ​ករណី​របស់​ Pique​ បើ​គេ​រក​ឃើញ​ថាពិត​ជា​បាន​រិះគន់​ដល់​អាជ្ញាកណ្ដាល​មែន នោះ​​ខ្សែ​ការពារ​​កណ្ដាល​របស់​ក្រុម​អ្នក​មាន​បុណ្យ​រូប​នេះ​ នឹង​ត្រូវ​ពិន័យ​​ឲ្យ​ខក​ខាន​ការ​ប្រកួត​ ឬ​អាច​​ពិន័យ​ជា​ប្រាក់​​ទៀត​ផង​ដែរ៕ យើង​នឹង​​ផ្ញើ​លិខិត​ផ្លូវ​ការ​​ទៅ​គណៈកម្មាធិការ​រៀប​ចំ​ការ​ប្រកួត។​

ប្រភពពី marca.com

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77