v9

អ្នក​ចាត់​ការ​ទូទៅ Klopp ត្រូវ Rooney បោះឆ្នោតជា​គ្រូ​បង្វឹក​ល្អ​ តែ​ មិន​​បោះ​ឆ្នោត​ឲ្យ Mourinho

5 months ago​ | ដោយ Phearak Chuon

អ្នក​ចាត់​ការ​ទូទៅ​លោក Jurgen Klopp ហង្ស​ក្រហម​ Liverpool គឺ​ជា​បេក្ខភាព​មួយ​រូប​ក្នុង​ចំណោម​៣​នាក់​ដែលកីឡាករ Wayne Rooney បោះ​ឆ្នោត​ឲ្យ​ដើម្បី​ឈ្នះ​ពាន​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ ឬ FIFA Best Coach of the Year។

Rooney

Rooney

ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ​ដែល​ខ្សែប្រយុទ្ធ​ពាក់​លេខ​១០​ ក្នុង​នាម​ជា​ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​មិន​​បោះ​ឆ្នោត​ឲ្យ​ Jose Mourinho តែ​បែរ​ជា​បោះ​ឲ្យ​ Klopp ដែល​ជា​អ្នក​ចាត់​ការ​ក្លឹប​គូ​ប្រជែង​របស់​ខ្លួន​ទៅ​វិញ។ យ៉ាង​ណា​ក៏​ដោយ​ Klopp មិនមែន​ជា​ជម្រើស​ទី​១​របស់​ Rooney ទេ​ ពោល​គឺ ជា​ជម្រើស​ទី​២ ហើយ​ទី​១​បាន​ទៅ​លើ លោក Claudio Ranieri ខណៈ​ទី​៣​គឺ គ្រូ​បង្វឹក​វែល Chris Coleman។

jurgen-klopp-liverpool_3366696

លោក​ Klopp បាន​នាំ​ Liverpool ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​២​កម្មវិធី​ផ្សេង​គ្នា​កាល​ពី​ឆ្នាំ​២០១៦ គឺ League Cup និង Europa League ប៉ុន្តែ​ត្រូវ​បរាជ័យ​ទាំង​២​ដង។ បុរស​សញ្ជាតិ​អាល្លឺម៉ង់​បច្ចុប្បន្ន​កំពុង​ដឹក​នាំ​ក្រុម​ដែល​មាន​រហស្សនាម​ថា​ហង្ស​ក្រហម​ប្រជែង​ពាន Premier League ហើយ​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ទឹកដី Old Trafford សប្ដាហ៍​នេះ​លេង​ទល់​នឹង Manchester United៕

jose-mourinho-9984

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77