v9

អ្នកគាំទ្រ Liverpool និង Dortmund បាន​ពាន​ស្មារតី​កីឡា​ល្អ​ជាង​គេ(មានវិដេអូ)​

5 months ago​ | ដោយ Phearak Chuon

ក្នុង​ពិធីជួប​ជុំ​របស់​ FIFA នៅក្រុង Zurich ប្រទេស​ស្វីស នា​យប់​ថ្ងៃ​ចន្ទ ទី០៩ ខែ​មករា ក៏​មាន​ការ​ផ្ដល់​នូវ​កិត្តិយស​ដល់​ក្រុម​អ្នក​គាំទ្រ​មាន​​ស្មារតី​កីឡា​​ល្អ​ជាងគេដែរ ដែល​​បាន​ទៅ​លើ​​​ Borussia Dortmund និង Liverpool។

Liverpool_and_Dortmund_1

មុន​ជំនួប​រវាង​ក្រុម​ទាំង​២ ក្នុង​វគ្គ​៨​ក្រុម​ ពានរង្វាន់ UEFA Europa League កាល​ពី​ខែ​មេសា ​អ្នកគាំទ្រ​ Liverpool និង Dortmund បាន​ច្រៀង​រួម​គ្នា​នូវ​បទ​ ”You’ll Never Walk Alone” ដើម្បីរំឭក​ដល់​គ្រោះ​មហន្តរាយ​បាក់​កីឡដ្ឋាន​នៅ Hillsborough កាល​ពី​២៧​ឆ្នាំមុន ដែល​បាន​ផ្ដាច់​ផ្ដិល​ជីវិត​អ្នកគាំទ្រ​ Liverpool ចំនួន​៩៦​នាក់​។

k

ចំណែក​​លេខ​២​​បាន​ទៅ​លើ​អ្នកគាំទ្រ​​ក្រុមជម្រើស​ជាតិ​អ៊ីស្លង់ ដែល​​បាន​ទះ​ដៃអបអរ​​ចំពោះ​លទ្ធផល​របស់​ក្រុម​ខ្លួន​ក្នុងព្រឹត្តិការណ៍ UEFA Euro 2016 នា​ពេល​កន្លងមក។ លេខ​៣​បាន​ទៅលើ​ក្រុម​អ្នកគាំទ្រ ADO Den Haag ដែល​បាន​យក​តុក្កតា​ចែក​អ្នកគាំទ្រ​ក្មេងៗ​របស់ Feyenoord៕

Iceland_Fan_Award

Feyenoord_and_ADO_Den_Haag

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពពី keiladaily

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77