Ads Here...

Claudio Ranieri និង គ្រូ​ស្រី​អាល្លឺម៉ង់ Silvia Neid បានពាន FIFA Best men’s coach of the Year ពី FIFA (មានវិដេអូ)

លោក Claudio Ranieri ត្រូវ​បាន​ផ្ដល់​កិត្តិយស​ជា​គ្រូ​បង្វឹក​​ល្អ​ពី​សមាគម​បាល់ទាត់ពិភពលោក ឬ FIFA Best men’s coach of the Year នៅ​ក្រុង Zurich ប្រទេស​ស្វីស កាលពីយប់​ថ្ងៃចន្ទ ទី០៩ ខែ​មករា។

3BFFFAD100000578-4102996-image-a-1_1483986761864

The-Best-FIFA-Football-Awards

គ្រូ​បង្វឹកជួយ​ឲ្យ Leicester City ឈ្នះ​ជើង​ឯក Premier League លើក​ដំបូង​ក្នុងប្រវត្តិសាស្ត្រ​មួយ​នេះ​ទទួល​បាន​សម្លេង ២២.៦ភាគរយ ពី​លើ​គ្រូ​​លេខ២ Zinedine Zidane ដែល​ទទួល​បាន​សម្លេង១៦.៥៥ភាគរយ។ ចំណែក គ្រូ​បង្វឹកព័រទុយហ្គាល់​ដែល​លើកពាន UEFA Euro 2016 Fernando Santos ទទួល​បាន​ចំណាត់ថ្នាក់​លេខ៣ បាន​សម្លេង១៦.២៤​។

3BFFAAC700000578-4102996-image-a-15_1483988235917

ចំណែក​អ្នកស្រី Silvia Neid ដែល​កាន់​តំណែងក្នុងក្រុមជម្រើស​ជាតិនារីអាល្លឺម៉ង់​១១​ឆ្នាំ​មក​ហើយ​នោះ ទទួលបាន​ពាន​គ្រូ​បង្វឹក​ឆ្នើម​ស្ត្រី​ បន្ទាប់ពី​ឈ្នះ​មេដាយ​មាស​អូឡាំពិក​ ឆ្នាំ២០១៦។ អ្នក​ស្រី​ក៏​ធ្លាប់​ឈ្នះ​ជើង​ឯក​អឺរ៉ុប​២ដងផងដែរ​។

3BFFF89900000578-4102996-image-a-20_1483988562277

Leicester-Citys-Italian-manager-Claudio

សូមទស្សនាវិដេអូខាងក្រោម៖

Claudio Ranieri

Silvia Neid

ប្រភពពី dailymail.co.uk