v9

បើកឆាកឆ្នាំថ្មី និងគ្រូបង្វឹកថ្មី បឹងកេត​បានត្រឹម​ស្មើ Melaka ២-២

11 months ago​ | ដោយ Phearak Chuon

(ភ្នំពេញ)៖ សម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិបើកឆាកឆ្នាំថ្មី ឆ្នាំ២០១៧ ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី គឺលោក John Meglynn ដែលទើបឡើងតំណែងជាគ្រូបង្វឹកជំនួសលោក ប្រាក់ សុវណ្ណារ៉ា លោកបានដឹកនាំក្រុម​ជើងឯកលីគ​កំពូលកម្ពុជា ២ជំនាន់នេះ ប្រកួតស្មើក្រុម Melaka United មកពីម៉ាឡេស៊ី ដោយលទ្ធផលស្មើគ្នា ២-២ នៅក្នុងជំនួបកម្ដៅសាច់ដុំលើទីលានពហុកីឡដ្ឋានជាតិ កាលពីយប់មិញ ។

photo_2017-01-10_07-16-00-750x430

ការប្រកួតនេះកីឡាករបឹងកេត រកបានគ្រាប់បាល់នាំមុខចំនួន ២លើកនៅតង់ទី១ និងតង់ទី២ ប៉ុន្ដែភ្លាមៗក្រោយម្ចាស់ផ្ទះនាំមុខ កីឡាករ Melaka United បានព្យាយាយវាយសម្រុករហូតបានតាមស្មើភ្លាមៗវិញ ធ្វើឲ្យចប់ការប្រកួតស្មើគ្នា ២-២ តែម្ដង ។ ប៉ុន្ដែយ៉ាងណា នេះគឺជាការបង្ហាញសមត្ថភាពដំបូងរបស់ក្រុមបឹងកេតអង្គរ ដែលទើបផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ជាមួយនឹងទម្រង់លេង​បែបថ្មី ដើម្បីពង្រឹងសមត្ថភាព និងទម្រង់លេងឲ្យបានល្អប្រសើរ សម្រាប់ចូលរួមប្រកួតវគ្គ Play-Off នៃពានរង្វាន់ AFC Cup 2017 នាចុងខែមករានេះ ក៏ដូចជាការត្រៀមការពារតំណែងជើងឯកលីគកំពូលកម្ពុជា និងប្រជែងពានរង្វាន់ Hun Sen Cup ប្រចាំឆ្នាំ២០១៧។

fn-2017-01-10-07-16-14-2

ដោយឡែកក្រុម Melaka United នេះគឺជាការប្រកួតលើកទី៣ អំឡុងពេលធ្វើដំណើរទស្សនៈកិច្ចមកកាន់ប្រទេសកម្ពុជា ហើយជាលទ្ធផលក្នុងចំណោម ៣ប្រកួត ក្រៅពីស្គាល់រស់ជាតិស្មើលើកដំបូង ពេលជួបក្រុមបឹងកេតអង្គរនេះ គឺក្រុម Melaka បានយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣-០ ក្រោយបរាជ័យក្រោមថ្វីជើងក្រុមក្រសួងការពារជាតិ ដោយលទ្ធផល ៣-១ កាលពីសប្ដាហ៍មុន ៕

fn-2017-01-10-07-16-13-1

ប្រភពពី khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77