v9

Faiz Subri ក្លាយ​ជា​កីឡាករ​អាស៊ី​ទី​១ឈ្នះ​ពាន​ FIFA Puska Award ​នៅ​ទី​ក្រុង​ Zurich​(មានវិដេអូ)

5 months ago​ | ដោយ Phearak Chuon

​កីឡាករ​ម៉ាឡេស៊ី​ Faiz Subri ​បាន​ឈ្នះ​ពាន​រង្វាន់​គ្រាប់​បាល់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​២០១៦​ FIFA Puskás Award កាល​ពី​យប់​មិញ​នៅ​ទី​ក្រុង​ Zurich។ ​ការ​ទាត់​បាល់​ពិន័យ​ពី​ចម្ងាយ​របស់​កីឡាករ​ម៉ាឡេស៊ី​រូប​នេះ​កើត​មាន​​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ Malaysia Super​​ League ហើយ​​ទទួល​បាន​សំឡេង​បោះ​ឆ្នោត​ពេញ​ចិត្ត​​​រហូត​ដល់​ ៥៩.៤៦​ភាគ​រយ​ឲ្យ​​ក្លាយ​ជា​គ្រាប់​បាល់​ដ៏​អស្ចារ្យ​​​ជាង​គេ​បំផុត​​ទូទាំង​ពិភព​លោក​ប្រចាំ​ឆ្នាំ​២០១៦។

Faiz Subri

ក្រោយ​ឈ្នះ​ពាន​រង្វាន់​ដ៏​​កិត្តិយស​ដែល​ប្រគល់ផ្ទាល់​ដៃ​ដោយ​វីរបុរស​ប្រេស៊ីល Ronaldo ​ កីឡាករ​ម៉ាឡេស៊ី​ Faiz Subri ​និយាយ​​ថា​៖ និយាយ​ដោយ​ស្មោះ​ត្រង់ ខ្ញុំ​មិន​ដែល​នឹក​គិត​ក្នុង​ចិត្ត​ទាល់​តែ​សោះ​​ថា​ខ្ញុំ​អាច​ឈាន​មក​ដល់​កម្រិត​នេះ ហើយ​បាន​ឈរ​​ក្នុង​ចំណោម​កីឡាករ​លំដាប់​កំពូល​ៗ​របស់​ពិភពលោក​នៅ​ទី​កន្លែង​ដ៏​អស្ចារ្យ​នេ​។

faiz_subri_puskas_award

Faiz​ ​ក្លាយ​ជា​កីឡាករ​អាស៊ី​ទី​មួយ​ដែល​បាន​ឈ្នះ​ពាន​រង្វាន់​ដ៏​អស្ចារ្យនេះ។ កន្លង​មក​កីឡាករ​អាស៊ី​ដែល​ធ្លាប់​ជាប់​ឈ្មោះ​គ្រាប់​បាល់​ល្អ​ក្នុង​ការ​ប្រកួត​ប្រជែងដូច​ជា​​កីឡាករ​ជប៉ុន​ Kumi Yokoyama និង​ Hisato Sato ព្រម​ទាំង​កីឡាករ​​អូស្ត្រាលី Lisa de Vanna និង​ Tim Cahill ប៉ុន្តែ​ពួក​គាត់​មិន​បាន​ឈ្នះ​ឡើយ៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពពី espnfc.com

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77