Ads Here...

Ronaldo និងលោក Ranieri ឈ្នះពានកីឡាករ និងគ្រូបង្វឹកឆ្នើមពី FIFA(មានវិដេអូ)

ខ្សែប្រយុទ្ធ Cristiano Ronaldo បានឈ្នះពានកីឡាករឆ្នើមបំផុតប្រចាំឆ្នាំរបស់ FIFA ឬ FIFA’s Best Player Award ដែលត្រូវបានរៀបចំឡើងជាលើកដំបូងកាលពីថ្ងៃចន្ទ ខណៈដែលនេះគឺជាពានរង្វាន់ចុងក្រោយគេបំផុតសម្រាប់តារាឆ្នើមអន្តរជាតិព័រទុយហ្គាល់របស់ក្លិប Real Madrid រូបនេះ ក្រោយពីជួបឆ្នាំ២០១៦ដ៏ត្រចាស់ត្រចង់ទាំងក្នុងក្លិប និងជាមួយប្រទេសរបស់គេ។

ronaldo

លោក Claudio Ranieri គ្រូបង្វឹករបស់ក្លិប Leicester City បានឈ្នះពានរង្វាន់គ្រូបង្វឹកឆ្នើមប្រចាំឆ្នាំផ្នែកបុរស ក្រោយពីបានជួយឲ្យក្រុមរបស់លោកឈ្នះពាន Premier League ដ៏មិននឹកស្មានដល់។ ប៉ុន្តែ ការចាប់អារម្មណ៍ផ្សេងៗនារាត្រីនៃការប្រគល់រង្វាន់នោះ បានធ្លាក់ទៅលើ Ronaldo វ័យ៣១ឆ្នាំម្តងទៀត ដែលបានយកឈ្នះលើខ្សែប្រយុទ្ធ Lionel Messi ដើម្បីឈ្នះពានកិត្តិយសនេះ ក៏ដូចជាខ្សែប្រយុទ្ធអន្តរជាតិបារាំង Antoine Griezmann ដែលជាកីឡាករឆ្នើមប្រចាំព្រឹត្តិការណ៍ Euro ឆ្នាំ២០១៦ កាលពីរដូវក្តៅ។

l

Ronaldo បានឈ្នះពានរង្វាន់បាល់មាស Ballon d’Or រួចជាស្រេច ក្រោយពីបានឈ្នះពានក្របខ័ណ្ឌ Champions League ជាលើកទី៣របស់គេ បន្ទាប់ពីរកបានគ្រាប់បាល់បញ្ចូលទី១៦គ្រាប់ក្នុងការប្រកួត១២លើក ក៏ដូចជាការឈ្នះពានប្រចាំទ្វីបអឺរ៉ុបជាមួយនឹងក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុង Euro ឆ្នាំ២០១៦ ដែលជាពានរង្វាន់ធំដំបូងគេរបស់ប្រទេសនេះ។

ក្រោយពីត្រូវបានប្រគល់ពានដោយលោក Gianni Infantino ដែលប្រធាន FIFA ខ្សែប្រយុទ្ធ Ronaldo បានឲ្យដឹងថា៖ «ឆ្នាំ២០១៦ គឺជាឆ្នាំដ៏ល្អបំផុតនៃអាជីពរបស់ខ្ញុំ។ វាជាឆ្នាំមួយដែលមានភាពពិសេសចពោះកម្រិតជាឯកជន និងក្នុងកម្រិតនៃកីឡា»៕

ប្រភពព័ត៌មាន៖ Channel News Asia