v9

គម្រោងបន្ថែមក្រុមដល់ទៅ៤៨ក្នុង World Cup ឆ្នាំ២០២៦ នឹងត្រូវអនុម័តដោយ FIFA

9 months ago​ | ដោយ Dara

លោក Amaju Pinnick ប្រធានសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសនីហ្សេរីយ៉ា បានបញ្ជាក់ថា វានឹងក្លាយជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលដ៏ធំមួយ ប្រសិនបើសំណើរបស់លោក Gianni Infantino ក្នុងការបន្ថែមក្រុមក្នុងព្រឹត្តិការណ៍ World Cup ឲ្យបាន៤៨ក្រុមចាប់ពីឆ្នាំ២០២៦តទៅ មិនត្រូវបានអនុម័តនោះ នៅពេលដែលក្រុមប្រឹក្សារបស់ FIFA ជួបប្រជុំគ្នាក្នុងទីក្រុង Zurich នៅថ្ងៃអង្គារនេះ។

ft-img-template-Recovered

លោក Pinnick កំពុងតែស្ថិតនៅប្រទេសស្វ៊ីស ហើយបើទោះបីជាលោកមិនមែនជាសមាជិកម្នាក់ក្នុងចំណោមសមាជិកទាំង៣៧នាក់របស់ក្រុមប្រឹក្សា FIFA ក៏ដោយ ប៉ុន្តែ លោកបាននិយាយថា លោកមិនទាន់បានជួបសមាជិកណាម្នាក់ដែលមិនគាំទ្រផែនការរបស់ប្រធាន FIFA រូបនេះឡើយ។ លោក Pinnick បានឲ្យដឹងថា៖ «មកទល់ពេលនេះ គ្រប់គ្នាពិតជារំភើបចំពោះគម្រោងនោះ។

Amaju Pinnick

Amaju Pinnick

ខ្ញុំមិនមែននិយាយថា វានឹងមានការគាំទ្រ១០០ភាគរយឡើយ ប៉ុន្តែរាល់សហការីដែលខ្ញុំបាននិយាយជាមួយ ពិតជារំភើបចំពោះសំណើនេះណាស់។ ខ្ញុំនឹងមិននិយាយថា មានការគាំទ្រ១០០ភាគរយឡើយ ពីព្រោះខ្ញុំមិនបាននិយាយទៅកាន់មនុស្សគ្រប់គ្នាឡើយ ប៉ុន្តែ សមាជិកភាគច្រើនរបស់អាហ្វ្រិកពិតជារំភើបចំពោះផែនការនេះ»។

ក្រុមប្រឹក្សារបស់ FIFA នឹងត្រូវធ្វើការបោះឆ្នោតទៅលើរូបមន្តជាសក្តានុពលចំនួន៥សម្រាប់យុទ្ធនាការឆ្នាំ២០២៦។ ផែនការរបស់លោក Infantin នឹងតម្រូវឲ្យក្រុមចំនួន៤៨លេងក្នុងការប្រកួតតាមពូលចំនួន១៦ ដោយក្នុងមួយពូលមាន៣ក្រុម ខណៈដែលក្រុមឈរក្នុងចំណាត់ថ្នាក់លេខ១ និងលេខ២ នឹងឈានទៅវគ្គ៣២ក្រុមចុងក្រោយ៕

ប្រភពព័ត៌មាន៖ The Guardian

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77