v9

ការប្រកួតកីឡាកងទ័ព បញ្ចប់ជាមួយគោលបំណងសំខាន់ចំនួន៤

8 months ago​ | ដោយ Bopha

ការប្រកួតកីឡាកងយោធពលខេមរភូមិន្ទ(កីឡាកងទ័ព) ដែលត្រូវបានធ្វើឡើងនៅសាលកោះពេជ្រ កាលពីថ្ងៃអាទិត្យ បានបញ្ចប់ដោយជោគជ័យ ព្រោះព្រឹត្តិការណ៍នេះ ទទួលបានកាគាំទ្រខ្លាំងពីអ្នកទស្សនាផ្ទាល់ ខណៈក្រុមឈ្នះមានទាំងខាងកងទ័ព និងក្រុមកីឡាករមកពីសហព័ន្ធកីឡាជាតិ។

v

តាមរយៈការប្រកួតពេញមួយព្រឹកយ៉ាងស្វិតស្វាញនោះ សម្រាប់ការប្រកួតប្រភេទទី១ ដែលមាន២០ក្រុម ដោយត្រូវប្រកួតរត់កុម្ម៉ង់ដូចម្ងាយ៤គីឡូម៉ែត្រ រួចសែងហ្វ្រង់កាទម្ងន់៥០គីឡូក្រាមចម្ងាយ១៥០០ម៉ែត្រ និងរត់ឆ្លងកាត់ឧបសគ្គសមូហភាពនោះ ក្រុមសាលានាយទាហានសកម្ម ទទួលបានចំណាត់ថ្នាក់លេខ១ ក្រុមកងពលតូចទ័ពពិសេសឆត្រយោង៩១១ បានលេខ២ និងលេខ៣បានទៅក្រុមកងពលតូចការពារកោះលេខ៣១។

q

ចំណែកការប្រកួតប្រភេទទី២ ដោយមាន១៤ក្រុមចូលរួម ហើយត្រូវប្រកួត៣វិញ្ញាសារួមមានរត់កុម្ម៉ង់ដូចម្ងាយ៣គីឡូម៉ែត្រ រួចសែងហ្វ្រង់កាទម្ងន់៥០គីឡូក្រាមចម្ងាត១០០០ម៉ែត្រ និងរត់ឆ្លងកាត់ឧបសគ្គសមូហភាពនោះ ក្រុមកីឡាអត្តពលកម្ម បានក្លាយជាម្ចាស់ជើងឯក លេខ២បានទៅក្រុមគរុសិស្សក្លាហាន១ និងលេខ៣បានទៅក្រុមសាមគ្គី០០១ ប៉ុន្តែក្រុមក្រុមកីឡាចំបាប់ បានត្រឹមលេខ៤ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ ក្រុមមិនទទួលបានចំណាត់ថ្នាក់ទាំងអស់សរុប២៨ក្រុម ក៏ទទួលបានមេដាយអនុស្សាវរីយ និងប្រាក់រង្វាន់លើកទឹកចិត្តមួយចំនួនដូចគ្នា។

l

ចំពោះខ្លឹមសារ និងគោលបំណងធំនៃការប្រកួតកីឡាកងទ័ពនេះ ត្រូវបានលោកឧត្តមសេនីយឯក ហ៊ុន ម៉ាណែត ប្រធានគណៈកម្មការរៀបចំកីឡាកងយោធពលខេមរភូមិន្ទ បានលើកឡើងតាមរយៈរបាយការណ៍ផ្ទាល់របស់លោកថា ព្រឹត្តិការណ៍នេះ ផ្តោតសំខាន់ទៅលើគោលបំណងធំៗចំនួន៤៖
ទី១ ដើម្បីរំឭកខួបអនុស្សាវរីយ លើកទី៣៨ ទិវាជ័យជម្នះ៧មករា ១៩៧៩-៧មករា ២០១៧ ដែលមាតុភូមិកម្ពុជា និងប្រជាជាតិខ្មែរទាំងមូល បានរួចចាកផុតពីរបបប្រល័យពូជសាសន៍។

h

ទី២ ដើម្បីរំឭកគុណដល់អតីតយុទ្ធជនកម្ពុជានៅទូទាំងប្រទេស និងគ្រប់ជំនាន់ទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង បានបូជានូវកម្លាំងកាយចិត្ត ទោះបីឃ្លាតឆាកឆ្ងាយពីគ្រួសារ និងដោយមិនខ្លាចការបាត់បង់ជីវិតខ្លួនឯង ក្នុងបុព្វហេតុការពារជាតិ និងការកសាងសន្និភាពជូនមាតុភូមិដ៏បវរនៃយើង។

ft-img-template-Recovered

ទី៣ ដើម្បីឲ្យប្រជាជន ជាពិសេសយុវជនយើងទាំងអស់គ្នា បានស្គាល់ពីតម្លៃកងទ័ព បានខ្លះៗ អំពីតួនាទី និងភារកិច្ចរបស់កងទ័ព ដែលជាតួអង្គប្រតិបត្តិករដ៏សំខាន់ ក្នុងកិច្ចការពារ ការពារបូរណៈភាពទឹកដី ចូលរួមរាល់ដំណើរការកសាងសន្តិភាពជូនមាតុភូមិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ព្រមទាំងការសម្រេចបាននូវសមិទ្ធិផលអភិវឌ្ឍជាតិ ជាច្រើនផងដែរ។

f

ទី៤ ដើម្បីផ្សារភ្ជាប់នូវទំនាក់ទំនងល្អរវាងកងទ័ពជាមួយមហាជន មន្រ្តីរាជការ ស៊ីវិល និងយុវជនយើង ដោយតាមកីឡារួមគ្នានេះ គឺបានអនុញ្ញាតឲ្យក្រុមកីឡាករពីស្ថាប័នស៊ីវិល ក៏ដូចជាក្រុមកីឡាករយុវជន និងនិស្សិតយើងទាំងអស់ បានរួមគ្នាបញ្ចេញសមត្ថភាពបច្ចេកទេស និងកាយសម្បទាជាមួយកងទ័ព ដោយបានបង្ហាញនូវការគោរពស្រឡាញ់ និងការរួបរួមកម្លាំងសាមគ្គី ដ៏មានសារៈសំខាន់រវាងកងទ័ពជាមួយមហាជន ដូចដែលដូនតាបុព្វបុរស និងកងទ័ពខ្មែរសម័យបុរាណ ធ្លាប់មានពីមុនមក ផងដែរ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77