v9

Man United សម្លឹងរកកៅអីវគ្គផ្តាច់ព្រ័ត្រពេលប៉ះ Hull រាត្រីនេះ

9 months ago​ | ដោយ Phearak Chuon

លោក Jose Mourinho អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានសន្យាថា នឹងជំរុញឲ្យក្រុមធ្វើការវាយសម្រុកដ៏ខ្លាំងក្លាមួយសម្រាប់ការប្រកួតពាន League Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ នៅរាត្រីនេះ នៅពេលធ្វើជាម្ចាស់ផ្ទះទទួលក្រុម Hull City ដែលលេងក្នុងក្របខ័ណ្ឌ Premier League តែមួយ។ Man United បានឈានទៅប្រកួតពាន FA Cup ជុំទី៤ដោយងាយ កាលពីថ្ងៃសៅរ៍ ក្រោយពីបានកត់ត្រាជ័យជម្នះជាលើកទី៨ជាប់ៗគ្នាតាមរយៈការផ្តួលក្រុមស្ថិតក្នុងក្របខ័ណ្ឌទី២ Reading ៤-០ នៅកីឡដ្ឋាន Old Trafford។

kk

ខណៈដែលការឈ្នះកៅអីទៅកាន់កីឡដ្ឋាន Wembley នៅសល់ត្រឹមតែ១៨០នាទីទៀត លោក Mourinho មិនចង់បោះបង់ឱកាសណាមួយឡើយ។ គ្រូបង្វឹករូបនេះបានឲ្យដឹងថា៖ «យើងនឹងត្រូវប៉ះជាមួយក្រុម Liverpool ដែលជាការប្រកួតដ៏ធំមួយសម្រាប់យើង ប៉ុន្តែ យើងចង់ឈានទៅវគ្គផ្តាច់ព្រ័ត្រ»។

ft-img-template-Recovered

លោក Mourinho បានប្រាប់បន្តថា៖ «ហេតុនេះ យើងនឹងត្រូវជួបជាមួយនឹងក្រុម Hull ដោយយើងនឹងប្រើប្រាស់រាល់អ្វីដែលយើងមាន ថាមពលដែលយើង ខណៈដែលយើងដឹងថា វាការប្រកួត២ជើងទី ប៉ុន្តែ ជើងទី២នឹងប្រកួតក្រៅដី។ ប្រសិនបើយើងអាចធ្វើបានល្អក្នុងជើងទី១ដែលធ្វើឲ្យមានប្រៀប យើងនឹងព្យាយាមធ្វើឲ្យបាន»។

លោក Mourinho បានធ្វើការផ្លាស់ប្តូរកីឡាករជាច្រើនសម្រាប់ការប្រកួតជាមួយនឹងក្រុម Reading និងបានបញ្ជាក់ថា លោកនឹងរក្សាការប្រើប្រាស់សមាជិកក្រុមឈុតធំដើម្បីទទួលក្រុម Hull។ ស្របពេលជាមួយគ្នានេះ លោក Marco Silva បានចាប់ផ្តើមជាមួយនឹងជ័យជម្នះក្នុងនាមជាគ្រូបង្វឹករបស់ Hull ក្រោយពីបានផ្តួល Swansea ២-០ ក្នុងការប្រកួតពាន FA Cup កាលពីថ្ងៃសៅរ៍ ហើយលោកនឹងរីករាយក្នុងការប៉ះជាមួយនឹងក្រុមរបស់លោក Mourinho។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៣ទៀបភ្លឺ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

27.08.16 Hull City 0-1 Manchester United
24.05.15 Hull City 0-0 Manchester United
29.11.14 Manchester United 3-0 Hull City

ប្រភពព័ត៌មាន៖ worldsoccertalk

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77