v9

Higuain ទាត់ចូលពីរគ្រាប់ ជួយ Juventus បំបែកកំណត់ត្រាថ្មី(មានវិដេអូ)

3 months ago​ | ដោយ Nara

កីឡាករ Gonzalo Higuain ស៊ុតបញ្ចូលទីចំនួនពីរគ្រាប់ ខណៈក្លិបកំពូលតារាង Serie A គឺសេះបង្កង់ Juventus បំបែកកំណត់ត្រាថ្មីមួយទៀត គឺ ២៦ប្រកួត ឈ្នះជាប់ៗនៅក្នុងទឹកដីខ្លួន រួមជាមួយជ័យជម្នះលើ Bologna នៅកីឡដ្ឋាន Turin នេះជាប្រចាំ។

ft-img-template

ខ្សែប្រយុទ្ធអាហ្សង់ទីន Higuain នាំ Juventus នាំមុខមុន ជាមួយនឹងការស៊ុត វ៉ាឡេ ពីការបញ្ជូនរបស់កីឡាករ Miralem Pjanic រំលងខ្សែការពារយ៉ាងអស្ចារ្យ។

Paulo Dybala

Paulo-Dybala

កីឡាករ Paulo Dybala បន្ថែមគ្រាប់ទីពីរ ក្រោយបន្តិច មុនបញ្ចប់តង់ទីមួយ ដោយគ្រាប់បាល់ពិន័យ១១ ម៉ែត្រ ក្រោយពីកីឡាករ Marios Oikonomou របស់ក្លិប Bologna ធ្វើឲ្យមានកំហុស។ ចូលដល់តង់ទីពីរ កីឡាករ Higuain ដដែរ បន្ថែមគ្រាប់ទីបីឲ្យសេះបង្កង់ Juventus ឈ្នះ ៣-០ លើក្រុមលេខ ១៥ក្នុងតារាងនេះ។ បច្ចុប្បន្ន Juventus ឡើងពិន្ទុ ឈ្នះក្រុមលេខពីរ Roma ចំនួន ៤ពិន្ទុដាច់។

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពពី BBC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77