v9

Chelsea នឹងត្រូវកោះហៅ Nathan Ake ពីក្លិប Bournemouth វិញ

3 months ago​ | ដោយ Nara

ក្លិបអង់គ្លេស តោខៀវ Chelsea នឹងត្រូវធ្វើការកោះហៅខ្សែការពារ Nathan Ake ពីលក្ខខណ្ឌខ្ចីជើងរបស់គេនៅឯក្លិប Bournemouth ត្រលប់មកវិញ។

Nathan Ake

លោក Antonio Conte បានឲ្យដឹងកាលពីថ្ងៃសុក្រថា លោកកំពុងពិចារណាទៅលើស្ថានភាពរបស់កីឡាករសញ្ជាតិហូឡង់រូបនេះ ហើយលោក Eddie Howe អ្នកចាត់ការទូទៅរបស់ Bournemouth បាននិយាយថា លោករំពឹងទុកថា Ake នឹងទទួលបានការកោះហៅដោយក្លិបជាអាណាព្យាបាលរបស់គេ។

Ake ដែលបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំជាមួយ Chelsea កាលពីឆ្នាំ ២០១៥ នោះ បានចូលរួមជាមួយក្លិប Bournemouth ក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលពីក្លិបតោខៀវ កាលពីខែមិថុនា និងបង្ហាញខ្លួន ១២ ដង។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77