Ads Here...

Cristiano Ronaldo បន្ត​មាន​ប្រៀប​ជាង Messi និង Griezmann ​សម្រាប់​ពាន Best Player របស់​ FIFA

ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បន្ទាប់​ពី​ឈ្នះ​ពាន​រង្វាន់​បាល់​មាស Ballon d’Or កន្លងមករួចក៏បន្ត​មាន​ប្រៀប​លើ​គូ​ប្រជែង​ទាំង​ពីរ​ដដែល​គឺ Lionel Messi និង Antoine Griezmann ​​ក្នុង​​ចំណោម​បេក្ខជន​៣​នាក់​ចុង​ក្រោយ​សម្រាប់​ពាន​រង្វាន់​កីឡាករ​​បាល់ទាត់​ឆ្នើម​ជាង​គេ​លើ​លោក​របស់ FIFA ប្រចាំ​ឆ្នាំ​២០១៦​។

Ronaldo

កាលពី​ឆ្នាំ​២០១៦​កន្លង​ទៅ សហព័ន្ធ​កីឡា​បាល់ទាត់​អន្តរជាតិ FIFA បាន​បញ្ចប់​​​ការ​សហការ​រយៈ​ពេល​៦​ឆ្នាំ​ជាមួយ​ទស្សនាវដ្ដី​បាល់ទាត់​ដ៏ធំ​បំផុត​របស់​អឺរ៉ុប France Football នាំ​ឱ្យ​​ពាន​រង្វាន់​កីឡាករ​បាល់ទាត់​ឆ្នើម​ជាង​គេ​បំផុត​លើ​លោក​វិល​មក​បែក​ខ្ញែក​ជា​២​ផ្សេង​គ្នា​វិញ​ តែ​នីតិវិធី​នៃ​ការ​ជ្រើស​រើស​មាន​​​ភាព​ខុស​គ្នា​​ខ្លះ ជាក់​ស្ដែង​ពាន Ballon d’Or គ្មាន​ការ​បោះ​ឆ្នោត​ពី​គ្រូ​បង្វឹក​និង​ប្រធាន​ក្រុម​ជម្រើស​ជាតិ​ដូច​ពាន The Best FIFA Men’s Player ឡើយ​ ហើយក៏​គ្មាន​ការ​បោះ​ឆ្នោត​ពី​សាធារណជន​​ដូច​មាន​លើ​វិបសាយ​របស់ FIFA ដែរ​។

lionel-messi

ក្រៅ​ពី​ពាន​កីឡាករ​ឆ្នើមជាង​គេ​លើ​លោក FIFA ក៏​មាន​ពាន​កីឡាការិនី​ឆ្នើម​ជាង​គេ​លើ​លោក, គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​បុរស​ឆ្នើមជាង​គេ​លើ​លោក, ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​នារី​ឆ្នើម​ជាង​គេ​លើ​លោក, គ្រាប់​បាល់​ស្អាត​ជាង​គេ​លើ​លោក និង​អ្នក​គាំទ្រ​ឆ្នើមជាង​គេ​​ផង​ដែរ ដែល​ពិធី​ប្រកាស​ផ្លូវកា​រ​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង Zurich ប្រទេស​ស្វ៊ីស នា​​យប់​ថ្ងៃ​ចន្ទ​ទី​៩​ខែ​មករា​ឆ្នាំ​២០១៧​នេះ​ហើយ​។

download

ប្រភពពី BBC.Com