v9

បឹងកេតទទួលលោក John Meglynn មកដឹកនាំ​ជាថ្មីជំនួស​លោក ប្រាក់ សុវណ្ណារ៉ា

8 months ago​ | ដោយ Phearak Chuon

(ភ្នំពេញ)៖ ក្រោយប្រកាសចែកផ្លូវជាមួយលោក ប្រាក់ សុវណ្ណារ៉ា កាលពីពេលថ្មីៗកន្លងទៅរួចមក ក្លឹបបឹងកេតអង្គរ បានប្រកាសពីសមាភាពគ្រូបង្វឹកថ្មី គឺបុរសជនជាតិអូស្រ្ដាលីលោក John Mcglynn ប៉ុន្ដែក្នុងនាមជាគ្រូបង្វឹកបណ្ដោះអាសន្នប៉ុណ្ណោះ ។ នេះបើតាមការជូនដំណឹងលើទំព័រ Facebook របស់ក្លឹបបឹងកេតអង្គរ នៅរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧នេះ ។

h

លោក John Mcglynn ធ្លាប់ដឹកនាំក្លឹបបាល់ទាត់មានប្រភពមកពីខេត្តកំពង់ចាមនេះម្ដងមកហើយ កាលពីឆ្នាំ២០១៤ ប៉ុន្ដែដោយសារទទួលបាន​​​លទ្ធផលមិនសូវល្អ ក្លឹបនិងអតីតគ្រូជំនួយក្លឹបភ្នំពេញក្រោននេះ ក៏ចែកផ្លូវគ្នាវិញ ។ បន្ទាប់មកទើបលោក ប្រាក់ សុវណ្ណារ៉ា មកដឹកនាំជំនួសបាន ២រដូវកាល(ឆ្នាំ២០១៥-២០១៦) មុននឹងវលោក John Mcglynn ត្រឡប់មកជំនួសតំណែងលោក ប្រាក់ សុវណ្ណារ៉ា វិញនាពេលនេះ ៕

fn-2017-01-09-14-50-17-0

ប្រភពពី khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77