v9

Mourinho ​ថា Rashford ​អាច​តាម​ស្មើ​កំណត់ត្រា​គ្រាប់​បាល់​របស់ Rooney

3 months ago​ | ដោយ sopharith

ខ្សែ​ប្រយុទ្ធ Wayne Rooney តាម​ស្មើ​កំណត់ត្រា​គ្រាប់​បាល់​​របស់​​វីរបុស Sir Bobby Charlton ​ដោយ​ស៊ុត​ចូល​គ្រាប់​ទី​២៤៩ឱ្យ Man Utd ​ក្នុង​ជ័យជម្នះ​៤-០​លើ Reading ក្នុង​ជំនួប FA Cup ​ជុំ​ទី​៣​កាលពី​ថ្ងៃ​សៅរ៍​ទី​៧​ខែមករា​ឆ្នាំ​២០១៧​។

Rooney_equalized_Sir_Bobbys_goal_record

​នៅ​ពេលសួរ​ថា​តើ​​អាច​មាន​នរណា​បំបែក​កំណត់ត្រា​ស៊ុត​ចូល​​ច្រើន​ជាង​គេ​នៅ Man Utd នេះ​ឬ​ទេ? អ្នកចាត់​ការ​សញ្ជាតិ​ព័រទុយហ្គាល់​ឆ្លើយ​ថា​​៖ “Marcus គេ​ទើប​តែ​អាយុ​១៩​ឆ្នាំ​ទេ​។ បើ​គេ​នៅ​លេង​ឱ្យ Man Utd រហូត​ដល់​ចូល​និវត្តន៍ ប្រហែល​គេ​អាច​បំបែក​បាន​​។ Rooney ស៊ុត​ចូល​ច្រើន​គ្រាប់​​ណាស់​។ ជា​ពិសេស​ក្នុង​វិស័យ​បាល់ទាត់​ទំនើប​នេះ ​វា​ពិត​ជា​ពិបាក​​ក្នុង​ការ​រក​គ្រាប់​បាល់​ឱ្យ​បាន​ច្រើន​។ តែ​គ្មាន​នរណា​ដឹង​ជា​មុន​ឡើយ​”​។

k

Rooney បច្ចុប្បន្ន​វ័យ​៣១​ឆ្នាំ នៅ​សល់​កិច្ចសន្យា​២​ឆ្នាំ​​ទៀត​ជាមួយ Man Utd ដោយ​មាន​ថ្លៃ​នឿយ​ហត់​ប្រមាណ​៣០០,០០០​ផោន​ក្នុង​មួយ​សប្ដាហ៍ ហើយ​អាច​នឹង​បំបែក​កំណត់ត្រា​របស់ Sir Bobby Charlton ​​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​ដែលផ្ទេរ​មក​ពី​ Everton តាំង​ពី​ឆ្នាំ​២០០៤ មិន​សូវ​ជាប់​ជម្រើស​១១​នាក់​ដំបូង​របស់​លោក Mourinho ​ទេ​៕

Rashford_bagged_a_brace

ប្រភពពី keiladaily

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77