v9

លន់ សុភ័ក្ត្រា៖ កីឡាករជិះ​សេះ​ជម្រើស​ជាតិ ​ថា​ទីលាន​ SCT Sport Complex ​មាន​ស្តង់ដារ​អន្តរជាតិ

6 months ago​ | ដោយ Phearak Chuon

​លន់ សុភ័ក្ត្រា ​កីឡាករ​ជិះ​សេះ​ជម្រើស​ជាតិ​កម្ពុជា ​បាន​និយាយ​ថា​ទីលាន​ប្រណាំង​សេះ SCT Sport Complex ​របស់​ក្រុមហ៊ុន 7NG ​មាន​ស្ដង់ដារ​អន្តរជាតិ ពោល​គឺ​ដូច​ទៅ​និង​បណ្ដា​ប្រទេស​នានា​ដែរ។

l

ក្រោយ​ពី​បញ្ចប់​រដូវ​កាល​ទី​១​របស់​ខ្លួន ​ទីលាន​ SCT Sport Complex ​បាន​បង្កើត​កម្មវិធី​រដូវ​កាល​ទី​២​របស់​ខ្លួន​ហើយ ​ដោយ​មាន​ប្រាក់​រង្វាន់​ដល់​ទៅ ២៥ ០០០​ដុល្លារ​ឯ​ណោះ។ ​ក្នុង​ការ​ប្រកួត​ស្វែង​រក​ជើង​ខ្លាំង​ប្រចាំ​ខែ​មករា​កាល​ពី​ម្សិលមិញ​នេះ ​ក៏​កីឡាករ​មក​ពី​ក្រុម​ជម្រើស​ជាតិ ​ចូល​រួម​ប្រកួត​ប្រជែង​ផង​ដែរ ​ក្នុង​ប្រភេទ​សេះ​កម្រិត A ​ដែល​មាន​កម្ពស់​ដល់​ទៅ ១,៧​ម៉ែត្រ។

horse-4_large

សុភ័ក្ត្រា ​ដែល​មាន​បទ​ពិសោធន៍​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ឱ្យ​ជម្រើស​ជាតិ​ជា​ច្រើន​លើក​មក​ហើយ​នោះ ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្រោយ​ប្រកួត​ម្សិលមិញ​ចប់​ថា​នេះ​ជា​កម្មវិធី​មួយ​ល្អ​មែនទែន​សម្រាប់​អ្នក​ជិះ​សេះ​នៅ​កម្ពុជា។ ទីលាន​នៅ​ទី​នេះ ​បើ​តាម​បទ​ពិសោធន៍​របស់​លោក​គឺ​ប្រហាក់​ប្រហែល​ទៅ​នឹង​បរទេស​ដែរ ​ព្រោះ​មាន​ការ​ប្រកួត​បែងចែក​ជា​ពូល ​និង​កម្រិត​សេះ​ក៏​ល្អ​ទៀត។

horse(1)_large

ការ​ប្រកួត​ម្សិលមិញ​នេះ ​បែងចែក​ជា​៤​ពូល ​មាន​ពូល E , C , D ​និង A ​ដែល​ជា​ពូល​មាន​ពូជ​សេះ​មក​ពី​ថៃ ​និង​វៀតណាម។ ដោយ​ពូល​សំខាន់​ជាង​គេ ពូល A ​នោះ​សេះ​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​១​ប្រចាំ​ខែ បាន​ទៅ​លើ​ឈ្មោះ LV ​ប្រាក់​រង្វាន់​១​ពាន់​ដុល្លារ ​សេះ​លេខ​២ ​ROSI ​ប្រាក់​រង្វាន់ ៧០០​ដុល្លារ​ និង​លេខ​៣​បាន​ទៅ​លើ CARINO ​ប្រាក់​រង្វាន់​៥០០​ដុល្លារ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77