v9

Liverpool ស្មើ​ Plymouth​​ តែ​​បាន​​បំបែក​កំណត់ត្រាអាយុ​​កីឡាករ​វ័យ​ក្មេង​ជាង​គេ ​២១​ឆ្នាំនៅ FA Cup​(មានវិដេអូ)

9 months ago​ | ដោយ Phearak Chuon

ក្នុង​ការប្រកួត​បាល់ទាត់​ពានរង្វាន់ FA Cup អង់គ្លេស​ជុំទី៣ នៅ​យប់​ថ្ងៃ​អាទិត្យ Liverpool បាន​ត្រឹម​តែ​សូន្យ​ស្មើ​ប៉ុណ្ណោះ​ជាមួយនឹង​ក្រុម​ភ្ញៀវ​ Plymouth ប៉ុន្តែ​ក្រុម​រហស្សនាម​ហង្ស​ក្រហម​ បាន​បំបែក​កំណត់ត្រា​អាយុ​កីឡាករ​​ប្រចាំ​កម្មវិធី​នេះ​។

15894915_10155121999469305_8670135815659831324_n

បំបែក​កំណត់ត្រា​ ត្រង់​ថា លោក Jurgen Klopp បាន​ដាក់​​យុវជន​​យ៉ាង​ច្រើន​ចូល​ក្នុងជម្រើស១១​នាក់ដំបូង ដែ​ល​​​ធ្វើ​ឲ្យ​ពួក​គេ​មាន​កីឡាករ​វ័យ​ក្មេង​ជាង​គេ ជា​មធ្យម​ គឺ​២១​ឆ្នាំ និង ២៩៦ថ្ងៃ​។

ft-img-template

ទាំង​នេះ​ជា​អាយុ​​​កីឡាករ​​ស្ថិត​ក្នុងជម្រើស​១១​នាក់ដំបូង​របស់ Liverpool យប់​មិញ​ ៖

Loris Karius – 23

Trent Alexander-Arnold – 18

Joe Gomez – 19

Lucas Leiva – 29

Alberto Moreno – 24

Kevin Stewart – 23

Emre Can – 22

Ovie Ejaria – 19

Sheyi Ojo – 19

Ben Woodburn – 17

Divock Origi – 21

កំណត់ត្រា​ចាស់​របស់ Liverpool កើតឡើង​កាល​ពី​ខែ​មេសា ឆ្នាំ១៩៦៥ ពេល​ឈ្នះ​ Wolves ៣ទល់នឹង១ ដែល​កា​លនោះ​ ជា​មធ្យម​ គឺ ២២​ឆ្នាំ និង ៣០៣​ថ្ងៃ៕

សូមទស្សនាវិដេអូខាងក្រោម៖

ប្រភពពី dailymail.Com

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77