v9

Buriram ផ្តួល Lanexang ដើម្បីលើកពាន Toyota Mekong Club

4 months ago​ | ដោយ Dara

ក្រុមម្ចាស់ជើងឯកថៃ Buriram United បានផ្តួលក្រុមម្ចាស់ជើងឯករបស់ឡាវ Lanexang United ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតជើងទី២នៃពានរង្វាន់ Toyota Mekong Club Championship វគ្គផ្តាច់ព្រ័ត្រ នាកីឡដ្ឋាន Thammasat កាលពីល្ងាចថ្ងៃអាទិត្យ។

ft-img-template

ជ័យជម្នះនេះ បានធ្វើឲ្យក្រុមជើងខ្លាំងថៃ បំពេញការវាយបកទាំងស្រុង ក្រោយពីបានរងបរាជ័យក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុម Lanexang ក្នុងទីក្រុងវៀងចន្ទន៍នាការប្រកួតជើងទី១ កាលពីពាក់កណ្តាលសប្តាហ៍មុន។ នៅមុនពេលការប្រកួតនេះ លោក Chao Anouvong គ្រូបង្វឹករបស់ក្រុម Buriram បានបញ្ជាក់យ៉ាងច្បាស់ពីបំណងនៃការសងសឹក ក្រោយពីបានចាញ់ក្នុងការប្រកួតជើងទី១កាលពីថ្ងៃពុធ។

v

លោក Popovic បានឲ្យដឹងថា៖ «ក្នុងនាមជាគ្រូបង្វឹករបស់ក្រុម Buriram United ខ្ញុំនឹងប្រើប្រាស់ក្រុមដ៏ខ្លាំងបំផុតតាមដែលអាចសម្រាប់ការប្រកួតនេះ ខណៈដែលយើងនឹងសម្លឹងរកការសងសឹក។ យើងត្រូវតែឈ្នះការប្រកួតនេះ និងបំពេញការការពារពាននេះឲ្យបានជោគជ័យ»។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុម Buriram ការពារពាន Toyota Mekong Club យ៉ាងជោគជ័យ ក៏ដូចជាឈ្នះរង្វាន់ជាទឹកប្រាក់៧៥០០០ដុល្លារអាមេរិក ខណៈដែលក្រុម Lanexang វិលត្រឡប់ទៅផ្ទះវិញជាមួយនឹងទឹកប្រាក់៥០០០ដុល្លារប៉ុណ្ណោះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77