v9

Messi រកបានគ្រាប់បាល់ តែ Barca កាន់តែឃ្លាតឆ្ងាយពី Real

3 months ago​ | ដោយ Dara

ការចាប់ផ្តើមទាំងត្រដាបត្រដួសក្នុងឆ្នាំ២០១៧របស់ក្រុម Barcelona បានបន្ត ខណៈដែលពួកគេដេញតាមពីក្រោយក្រុម Real Madrid កាន់តែឆ្ងាយនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga បើទោះបីខ្សែប្រយុទ្ធ Lionel Messi បានរកគ្រាប់បាល់យ៉ាងល្អពីការពិន័យ Free-kick នៅជិតបញ្ចប់ការប្រកួត ដើម្បីដណ្តើមបានលទ្ធផលស្មើ ១-១ នៅលើទឹកដីក្រុម Villarreal កាលពីថ្ងៃអាទិត្យ ក៏ដោយ។

Messi

ក្រុមម្ចាស់ជើងឯករបស់អេស្ប៉ាញមួយនេះ បានរងបរាជ័យក្នុងការប្រកួតបើកឆាករបស់ពួកគេនៅឆ្នាំនេះ នៅលើទឹកដីក្រុម Athletic Bilbao ក្នុងការប្រកួតដណ្តើមពាន Copa del Rey កាលពីថ្ងៃព្រហស្បតិ៍ ហើយបច្ចុប្បន្នកំពុងតែដេញតាមពីក្រោយ Real ដល់ទៅ៥ពិន្ទុ ខណៈដែល Real នៅសល់ការប្រកួតក្នុងដៃមួយប្រកួតទៀត។

ft-img-template-Recovered

ខ្សែប្រយុទ្ធអន្តរជាតិអ៊ីតាលី Nicola Sansone ហាក់ដូចជាបានជួយឲ្យក្រុម Villarreal ដណ្តើមបានជ័យជម្នះលើក្រុម Barcelona ជាលើកទី១ទៅហើយ ចាប់តាំងពីឆ្នាំ២០០៨ ប៉ុន្តែ គ្រាប់បាល់បញ្ចូលទីនៅជិតបញ្ចប់ការប្រកួតរបស់ Messi បានរារាំងក្រុមម្ចាស់ផ្ទះតែម្តង នៅថ្ងៃដែលពួកគេបានប្រកាសពីកិច្ចព្រមព្រៀងឧបត្ថម្ភដើម្បីប្តូរឈ្មោះកីឡដ្ឋានទៅជា Ceramics។

លទ្ធផលស្មើនេះ នៅតែធ្វើឲ្យក្រុម Villarreal ឈរលេខ៥ដដែល ដោយដេញតាមពីក្រោយក្រុម Atletico Madrid ចំនួន១ពិន្ទុ ក្នុងចំណាត់ថ្នាក់លេខ៤។ ក្រុម Barca បានគ្រប់គ្រងការប្រកួតនេះទាំងស្រុង ប៉ុន្តែ មិនអាចស្វែងរកឱកាសដ៏ល្អនៅពេលប្រកួតជាមួយនឹងក្រុម Villarreal ដែលមានតំបន់ការពារដ៏រឹងមាំបំផុតក្នុងក្របខ័ណ្ឌ La Liga៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77