v9

Chelsea ឈ្នះដោយងាយ ទោះ Terry កាតក្រហម ខណៈ Liverpool ស្មើក្នុង FA Cup

5 months ago​ | ដោយ Jerry Jr

ក្រុម Chelsea ដែលកំពុងនាំមុខនៅលើតារាងនៃក្របខ័ណ្ឌ Premier League នោះ បានបាត់បង់ប្រធានក្រុម John Terry ដោយសារតែការរងពិន័យកាតក្រហម ខណៈដែលពួកគេឈានទៅប្រកួតដណ្តើមពាន FA Cup ជុំទី៤យ៉ាងងាយ ក្រោយពីបានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៤-១ លើក្រុម Peterborough United កាលពីថ្ងៃអាទិត្យ។

Terry

Terry ដែលត្រូវបានដាក់ឲ្យលេងក្នុងជម្រើសដំបូងដោយកម្រនោះ បានរងពិន័យក្រហមសម្រាប់ការប្រព្រឹត្តកំហុសទៅលើកីឡាករ Lee Angol នាកីឡដ្ឋាន Stamford Bridge ប៉ុន្តែ ក្រុម Chelsea បានឈានទៅប្រកួតនៅវគ្គបន្ត តាមរយៈគ្រាប់បាល់ស៊ុតបញ្ចូលទីពីរគ្រាប់ពីសំណាក់ Pedro Rodriguez និងគ្រាប់បាល់បញ្ចូលទីពី Michy Batshuayi និង Willian។

Tottenham Hotspur បានចូលរួមជាមួយនឹងក្រុម Chelsea ក្នុងជុំទី៤ តាមរយៈការផ្តួលក្រុម Aston Villa ក្នុងលទ្ធផល ២-០ ប៉ុន្តែ ក្រុម Liverpool ត្រូវលេងការប្រកួតជើងទី២នៅលើទឹកដីក្រុមស្ថិតក្នុងក្របខ័ណ្ឌទី៤ Plymouth Argyle ក្រោយពីពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ នៅកីឡដ្ឋាន Anfield។ ទាក់ទងនឹងការផ្តល់ការពិន័យកាតក្រហមដល់ Terry លោក Antonio Conte អ្នកចាត់ការទូទៅរបស់ក្រុម Chelsea បានឲ្យដឹងថា៖ «អ្នកត្រូវតែគោរពការសម្រេចចិត្តរបស់អាជ្ញាកណ្តាល ប៉ុន្តែ ក្នុងករណីបែបនេះ យើងប្រហែលជាធ្វើការប្តឹងជំទាស់ សម្រាប់ស្ថានភាពបែបនេះ។ ស្ថានភាពនេះពិតជាច្បាស់ ហើយខ្ញុំគិតថា John មិនស័ក្តិសមរងពិន័យកាតក្រហមឡើយ»។

Terry01

លោក Conte បានធ្វើការផ្លាស់ប្តូរកីឡាករ៩នាក់ ខណៈដែល Terry ត្រូវបានដាក់ឲ្យចូលលេងក្នុងជម្រើសដំបូងជាលើកទី១ចាប់តាំងពីខែតុលា ហើយ Kurt Zouma បានធ្វើការបង្ហាញខ្លួនជាលើកទី១របស់គេ ចាប់តាំងពីខែកុម្ភៈ ក្រោយពីរងរបួសជង្គង់យ៉ាងធ្ងន់ធ្ងរ៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77