v9

Ronaldo ធ្វើការទទួលពាន Ballon Do’r 2016 មុខអ្នកគាំទ្រ(មានវីដេអូ)

9 months ago​ | ដោយ Phearak Chuon

កំពូលកីឡាករឆ្នើម​ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លឹបស្តេចស Real Madrid​ រូបនេះ បានធ្វើការអបអរសាទរទទួលពានBallon D’or លើកទិ4របស់ខ្លួនប្រកបដោយកិត្តិយស នៅពហុកីឡាដ្ឋាន Santiago Bernebeu ទឹកដីរបស់ក្រុម Real Madrid មុនពេលបើកការប្រកួតក្របខណ្ឌ La Liga ជាមួយក្លឹប Granada ហើយជាលទ្ធផលសមប្រកប គឺ ក្លឹប Real Madrid បានទទួលជ័យជំនះដោយលទ្ធផល 5:0 ។

Ronldio

គួរកត់សំគាល់ក្នុងព្រឹត្តិការណ៍នោះផងដែរ មានការចូលរួមពីអតីតកីឡាករឆ្នើម (Legend) Ronaldo (ប្រេសុីល) និង Luis figo កីឡាកររៀមច្បងរួមសញ្ជាតិPortugal និង គ្រូបង្វឹកលោក Zidane ព្រមទាំងមានការចូលរួមជូនពរតាមរយៈប្រព័ន្ធ Online ពីអតីតបណ្តាមិត្តរួមក្រុម ( Ricardo Kaka) ដែលមិនបានមកចូលរួមក៍សម្តែងសេចក្តីត្រកអរចំពោះជោគជ័យនេះផងដែរ ។

សូមបញ្ជាក់ផងដែរថា កីឡាករដែលមានរហស្សនាមCR7 រូបនេះ បានជួយអោយក្រុមជម្រើសជាតិព័រទុយហ្គាល់ឈ្នះពាន FIFA Euro 2016 និងក្លឹបស្តេចស Real Madrid ឈ្នះពាន Eufa Champion League 2015-2016 ហើយថ្មីៗនេះរូបគេទើបតែជួយអោយក្លឹបឈ្នះពាន​ FIFA Club World Cup 2016 ដែលប្រារព្ធធ្វើនៅប្រទេសជប៉ុនផងដែរ ។

សូមទស្សនាវិដេអូខាងក្រោម៖

ដោយ​ ប៉ូលីន

ប្រភព : Real Madrid FC

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77