v9

អូឡាំពិកអន្តរជាតិ នឹងប្រគល់ពានខ្ពស់បំផុត ដល់សម្តេចហ៊ុន សែន

7 months ago​ | ដោយ Bopha

គណៈ​កម្មាធិការជាតិ​អូឡាពិក​អន្តរជាតិ បាន​សម្រេច​ផ្តល់​ពាន​រង្វាន់​ប្រធាន​គណៈកម្មា​ធិការអូឡាំ​ពិក​អន្តរជាតិ«IOC President’s Trophy» ជូន​ដល់​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​របស់​គណៈកម្មាធិការជាតិ​អូឡាំ​ពិកកម្ពុជា កាល​ពី​ម្សិល​មិញ។

nn1

បើ​តាមសេចក្តី​ជូន​ដំណឹង​នេះ​ ​បាន​ឲ្យ​ដឹង​ថា ការ​ប្រគល់​ពាន«IOC President’s Trophy» ដល់​សម្តេច ហ៊ុន សែន​ នេះ​ដោយ​សារ​តែសម្តេច បាន​​ខិតខំ​ប្រឹងប្រែង ជួយឧបត្ថម្ភ គាំ​ទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡា​នៅ​កម្ពុជា ក៏​ដូច​ជា​បាន​ជួយ​គាំទ្រ​ដល់​ចលនា​អូឡាំពិក ឆ្ពោះ​ទៅ​រក​ការកសាង​ពិភព​លោក​មួយ​ប្រកប​ដោយ​សន្តិភាព និង​ល្អ​ប្រសើរ តាម​រយៈ​កីឡា និង​ឧត្តម​គតិ​អូឡាំ​ពិក។

សេចក្តី​ជូន​ដំណឹង​ដដែល​នេះ បាន​ឲ្យ​ដឹង​ទៀតថា ពាន​រង្វាន់​ដែល​ត្រូវ​ប្រគល់​ជូន​ដល់​សម្តេច ហ៊ុន សែន នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៥:៣០​នាទី​ ខាងមុខនេះ គឺ​ជា​ពានរង្វាន់​​ដ៏​ខ្ពស់​​បំផុត​របស់​​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អន្តរជាតិ៕

nn2

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77