Ads Here...

Chelsea ចង់បានខ្សែបម្រើ Frank Kessie ពីក្លិបអ៊ីតាលី Atalanta

តោខៀវ Chelsea កំពុងចរចាជាមួយក្លិបអ៊ីតាលី Atalanta លើលទ្ធភាពនៃការទិញយកកីឡាករ Franck Kessie ប៉ុន្តែក្លិប Chelsea ដែលលេងក្នុងលីកអង់គ្លេស Premier League ប្រហែលជាត្រូវរង់ចាំដល់ចុងរដូវកាលវិញ មុនពេលដែលអាចផ្ទេរកីឡាករនេះបាន។

Franck-Kessié

គ្រូបង្វឹកលោក Antonio Conte គឺអ្នកដែលសរសើរខ្សែបម្រើសញ្ជាតិ កូរឌីវ័រនេះខ្លាំង ហើយលោកអាចនឹងចង់បានកីឡាករនេះខ្លាំង មកចូលរួមជាមួយក្លិប Chelsea ក្នុងអំឡុងពេល ទីផ្សារដោះដូរកីឡាករបើកនៅពេលនេះ ប៉ុន្តែយ៉ាងណា ក៏ត្រូវមានការយល់ព្រមពីក្លិប Atalanta ផងដែរ ដែលក្លិបចង់រក្សាកីឡាករនេះទុក រហូតដល់បញ្ចប់រដូវកាលសិន។

ក្លិប Atalanta បានកំណត់តម្លៃខ្លួនពី ៣០លានផោន ដល់៣៤លានផោន សម្រាប់កីឡាករ Kessie នេះដែលបានចំណាយពេលលេង ក្នុងលក្ខខណ្ឌខ្ចីជើងឲ្យក្លិប Cesena ខណៈ សម្រាប់យុទ្ធនាការនារដូវកាលនេះ កីឡាករនេះ បានក្លាយជាកីឡាករសំខាន់ សម្រាប់កីឡដ្ឋាន Nerazzurri របស់ក្លិប Atalanta។

កីឡាករវ័យ ២០ឆ្នាំ បានស៊ុតបញ្ចូលទីចំនួន ៦គ្រាប់ ក្នុងការបង្ហាញខ្លួន ១៦ប្រកួត ខណៈក្លិប Atalanta បានឡើងលេខ ទៅឈរនៅលេខ ៦ ក្នុងតារាងលីកអ៊ីតាលី Serie A ចាញ់តែ ៣ពិន្ទុ ពីក្លិបលេខ ៣ Napoli ប៉ុណ្ណោះ។

ការបាត់បង់ Kessie ឥឡូវនេះ អាចជាបញ្ហាធំរបស់ពួកគេ ក្នុងក្តីសង្ឃឹមសម្រាប់កៅអីលេងពានទ្វីបអឺរ៉ុប នារដូវកាលក្រោយ៕