v9

Everton ទិញខ្សែប្រយុទ្ធ Ademola Lookman វ័យ ១៩ឆ្នាំពី Charlton

3 months ago​ | ដោយ Nara

ក្លិប Everton បានបញ្ចប់ការផ្ទេរ ដោយបានចុះហត្ថលេខាតម្លៃខ្លួន ១១លានផោន ជាមួយកីឡាករវ័យក្មេងរបស់ក្លិប Charlton Athletic គឺខ្សែប្រយុទ្ធ Ademola Lookman។
កីឡាករវ័យទើប ១៩ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកុងត្រា ៤ ឆ្នាំកន្លះ រហូតដល់ខែមិថុនា ឆ្នាំ ២០២១។

Ademola-Lookman

កីឡាករជម្រើសជាតិអង់គ្លេស អាយុក្រោម ២០ឆ្នាំរូបនេះ ដែលបានស៊ុតបញ្ចូលទីចំនួន ៧គ្រាប់ ក្នុងការបង្ហាញខ្លួន ២៥ប្រកួត នារដូវកាលនេះ គឺជាកីឡាករលក់ចេញថ្លៃជាងគេ ពីក្នុងលីក League One។

Lookman និយាយថា «វាមានអារម្មណ៍អស្ចារ្យ ក្នុងការក្លាយជាកីឡាករក្រុម Everton។ នៅពេលខ្ញុំដឹងថា ក្លិប Everton ចាប់អារម្មណ៍លើខ្ញុំ ខ្ញុំដឹងថា វាជាកន្លែងដ៏ត្រឹមត្រូវសម្រាប់ខ្ញុំ»។

ទោះយ៉ាងណា Charlton សង្ឃឹមថា ក្លិប Everton នឹងឲ្យ Lookman នេះខ្ចីជើងមកវិញ សម្រាប់ឲ្យគេ ប្រកួតដែលនៅសេសសល់ ប៉ុន្តែកីឡាករនេះ ទំនងមើលទៅនឹងអាចចូលលេងនៅកីឡដ្ឋាន Goodison Park នេះតែម្តង ក្រោមការដឹកនាំរបស់លោក Ronald Koeman៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77