v9

ក្រុម Melaka បន្ដជួប Cam-Tiger ល្ងាចនេះ ខណៈគម្រោង​ជួបក្រុម​គោព្រៃ ត្រូវរំសាយ

2 months ago​ | ដោយ Neymar

(ភ្នំពេញ)៖ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមក្រសួងការពារជាតិយ៉ាងចាស់ដៃ ដោយលទ្ធផល ៣-១ កាលពីយប់មិញរួច​​មកនៅម៉ោង ៦ល្ងាចនេះ ក្រុមបាល់ទាត់ Melaka United របស់ប្រទេសម៉ាឡេស៊ី នឹងបន្ដជួបក្រុមលីគកំពូលកម្ពុជាមួយក្រុមទៀត គឺក្រុម Cambodian Tiger។ ប៉ុន្ដែចំពោះគម្រោងក្រុមជើងឯកលីគលំដាប់ទី២ ម៉ាឡេស៊ីនេះ ត្រៀមជួបក្រុមជម្រើសជាតិកម្ពុជា នៅថ្ងៃទី៨ ខែមករាចុង​សប្ដាហ៍នេះ ត្រូវបានរំសាយវិញហើយ នេះបើតាមការឲ្យដឹងពីលោក ឡាយ សុធា មន្ដ្រីក្រុមក្រសួងការពារជាតិ។

melaka1

តាមគម្រោងដំបូងក្រុម Melaka គឺត្រូវជួបក្លឹបធំៗរបស់កម្ពុជា ៤ក្រុម រួមមានក្រសួងការពារជាតិ, Cambodian Tiger, ណាហ្គាវើល និងក្រុម​អគ្គស្នងការដ្ឋាននគរបាលជាតិ។ តែក្រោយប្រកួតចាញ់ក្រុមក្រសួងការពារជាតិយប់មិញ ថ្នាក់ដឹកនាំក្រុមម៉ាឡេស៊ីខាងលើ បានឲ្យដឹងថា គម្រោង​នេះត្រូវបានផ្លាស់ប្ដូរ ដោយក្រោយជួបក្រុម Cambodian Tiger ល្ងាចនេះ គឺត្រូវជួបក្រុមគោព្រៃកម្ពុជា និងក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេត​អង្គរ នៅដើមសប្ដាហ៍ក្រោយ។

melaka2

ប៉ុន្ដែតាមការឲ្យដឹងពីលោក ឡាយ សុធា ដែលមានទំនាក់ទំនងជាមួយថ្នាក់ដឹកនាំក្រុម Melaka បានបញ្ជាក់ឲ្យដឹងព្រឹកនេះថា គម្រោងជួបក្រុម​ជម្រើស​ជាតិនោះ ត្រូវរំសាយវិញហើយ ប៉ុន្ដែចំពោះការប្រកួតជាមួយបឹងកេត, ណាហ្គាវើល ឬក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏មិនទាន់​ច្បាស់ដែរ គ្រាន់តែក្រុមម៉ាឡេស៊ីនេះ នឹងមានការប្រកួតបន្ដនៅលើទឹកដីកម្ពុជាទៀត៕

melaka3

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77