v9

Mourinho ចាប់អារម្មណ៍លើខ្សែការពារ Pepe ឲ្យមកចូលរួមជាមួយ Man Utd

7 months ago​ | ដោយ Neymar

​លោក Jose Mourinho មាន​ចំណាប់អារម្មណ៍​ចង់​ធ្វើឱ្យ​ខ្សែការពារ​របស់​ក្លិប Real Madrid កីឡាករ Pepe មកលេង​នៅ​ក្រុម Manchester United នៅ​រដូវក្តៅ​នេះ​បើ​យោងតាម​សារ​ព័​ត៍​មាន The Sun បាន​ចុះផ្សាយ ​។ ​កីឡាករ​វ័យ 33 ឆ្នាំ​រូបនេះ ពុំ​សូវ​ទទួល​ការពេញចិត្ដ​ចេញ ពី​អ្នកចាត់ការ​សញ្ជាតិ​បារាំង​លោក Zinedine Zidane ដោយ​រូបគេ​បាន​លេង​តែ​ប្រាំបី​ប្រកួត​នៅក្នុង​ក្របខណ្ឌ La Liga ប៉ុណ្ណោះ​នៅ​រដូវ​កាល​នេះ​ ។

pepe1

Pepe បាន​ជួយ​អោយ​ព័រ​ទុយ​ហ្គា​ល់​ឈ្នះ​ពានរង្វាន់ Euro ឆ្នាំ 2016 ក្នុង​រដូវក្តៅ​និង​បានឈ្នះ​ពានរង្វាន់ Champions League ជាមួយ Real ប៉ុន្តែ​ទោះបីជា​យ៉ាងណា Raphael Varane និង Sergio Ramos នៅតែ​ជា​ខ្សែការពារ​ជម្រើស​ដំបូង​របស់ Real Madrid ក្នុង​រយះពេល​ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ​ ។​

pepe2

​កីឡាករ​ជម្រើសជាតិ​ព័រ​ទុ​ហ្គា​ល់ ក៏ត្រូវ​ក្លិប​មកពី​ប្រទេស​ចិន​ចាប់អារម្មណ៍​ផងដែរ​តែ​លោក Mourinho សង្ឃឹមថា​ទំនាក់ទំនង​ផ្ទាល់ខ្លួន​របស់គាត់​ជាមួយនឹង Pepe នឹង​ជួយ​អេ​ា​យ​រូបគេ​មកលេង​នៅ​ក្រុម​បិសាច​ក្រហម ៕

ប្រភព៖ ប្រជាប្រិយ

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77