v9

Mahrez ជាប់ឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្រ្វិក

3 months ago​ | ដោយ Dara

ខ្សែបម្រើប្រយុទ្ធអន្តរជាតិអាល់ហ្សេរី Riyad Mahrez កាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានបោះឆ្នោតឲ្យជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្វ្រិក ក្រោយពីរូបគេបានជួយឲ្យក្រុម Leicester City ឈ្នះពានអង់គ្លេស Premier League កាលពីរដូវកាលមុន។ Mahrez វ័យ២៥ឆ្នាំ បានយកឈ្នះប្រធានក្រុមនៃក្រុមជម្រើសជាតិហ្គាបុង Pierre-Emerick Aubameyang ដែលបានឈ្នះពានកិត្តិយសដ៏មានកិត្យានុភាពនេះកាលពីឆ្នាំមុន ខណៈដែលតារាឆ្នើមអន្តរជាតិសេណេហ្គាល់ Sadio Mane ដែលលេងឲ្យក្រុម Liverpool ទទួលបានចំណាត់ថ្នាក់លេខ៣។

mahrezclap-large_trans_

ខ្សែប្រយុទ្ធដើមកំណើតបារាំងរូបនេះ បាននិយាយថា វាជាកិត្តិយសមួយក្នុងការទទួលឈ្មោះជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់អាហ្រ្វិក។ ក្នុងពេលរូបគេទទួលពាន Mahrez បានឲ្យដឹងថា៖ «វាជាកិត្តិយសដ៏ធំមួយ ខ្ញុំពិតជារីករាយណាស់។ ខ្ញុំសូមថ្លែងអំណរគុណដល់មិត្តរួមក្រុមរបស់ខ្ញុំនៅឯក្លិប Leicester និងក្រុមជម្រើសជាតិអាល់ហ្សេរី។ ខ្ញុំនឹងឧទ្ទិសពាននេះទៅកាន់ក្រុមគ្រួសារ និងរាល់អ្នកដែលគាំទ្រដល់ខ្ញុំជារៀងរាល់ថ្ងៃ»។ Leicester បានបង្កើតការភ្ញាក់ផ្អើលដ៏ធំមួយ ក្រោយពីពួកគេបានឈ្នះពាន Premier League កាលពីរដូវកាលមុន៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77