v9

Barcelona ចាប់ផ្តើមឆ្នាំ២០១៧ ដោយចាញ់លើទឹកដី Bilbao (មានវីដេអូ Highlight)

9 months ago​ | ដោយ Dara

ក្រុម Athletic Bilbao បានរក្សាភាពរឹងមាំរបស់ខ្លួន ទោះបីនៅសល់សមាជិក៩នាក់ ដើម្បីកត់ត្រាជ័យជម្នះជាលើកទី១លើក្រុម Barcelona ក្នុងរយៈពេល៤ឆ្នាំ តាមរយៈការដណ្តើមបានជ័យជម្នះ ២-១ មុននឹងឈានទៅកាន់ការប្រកួតជើងទី២នៃពាន Copa del Rey វគ្គ១៦ក្រុមចុងក្រោយរបស់ពួកគេ នៅថ្ងៃទី១១ ខែមករា ខាងមុខនេះ។

barce

គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី១ពីសំណាក់ខ្សែប្រយុទ្ធ Aritz Aduriz និង Inaki Williams បានជួយឲ្យក្រុមម្ចាស់ផ្ទះធ្វើការគ្រប់គ្រងក្នុងការប្រកួតនេះទាំងស្រុង។ ការស៊ុតបាល់ពិន័យ Free-kick ចូលទីយ៉ាងល្អរបស់ខ្សែប្រយុទ្ធ Lionel Messi បានជួយឲ្យក្រុម Barcelona កាត់បន្ថយការដេញតាមពីក្រោយ ក្រោយពីសម្រាកតង់ទី១។

ក្រោយមក កីឡាករឆ្នើមប្រចាំឆ្នាំរបស់ពិភពលោក៥សម័យកាលរូបនេះ ស្ទើរតែបានរកគ្រាប់បាល់ក្រៅដីជាលើកទី២ទៅហើយ ដែលនៅពេលនោះរូបគេបានស៊ុតបាល់ប៉ះទៅនឹងបង្គោលទី នៅជិតបញ្ចប់ការប្រកួត ក្រោយពី Raul Garcia និង Ander Iturraspe បានរងការពិន័យកាតក្រហមបណ្តេញចេញ។ លោក Luis Enrique គ្រូបង្វឹករបស់ក្រុម Barcelona បានទទួលស្គាល់ថា៖ «យើងបានជួបភាពត្រដាបត្រដួសនៅពេលចាប់ផ្តើមប្រកួត។ ពួកគេបានប្រើប្រាស់ការវាយបករហ័សចំនួន២លើក ដើម្បីបង្កើតឲ្យមានចលនាយ៉ាងល្អ និងរកគ្រាប់បាល់នាំមុខមុន»៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77