Ads Here...

Stoke យល់ព្រមទិញអ្នកចាំទី Lee Grant ដាច់ពីក្លិប Derby

ក្លិប Stoke បានធានាដល់ការនាំយកកីឡាករ Lee Grant មកឲ្យចាំទីជាអចិន្ត្រៃយ៍ បន្ទាប់ពីយល់ព្រមលើកិច្ចព្រមព្រៀងតម្លៃ ១.៣លានផោន ជាមួយក្លិប Derby County។

Lee-Grant

Grant វ័យ ៣៣ឆ្នាំត្រូវបានឲ្យខ្ចីជើងមកលេងនៅកីឡដ្ឋាន bet365 នេះរួចហើយ ដែលត្រូវមកជំនួសអ្នកចាំទីអង់គ្លេស Jack Butland ដែលត្រូវរបួស ប្រះឆ្អឹង ខណៈកំពុងកាតព្វកិច្ចឲ្យក្លិបជម្រើសជាតិអង់គ្លេសកាលពីខែមុន។

កុងត្រាលេង ៦ខែរបស់ អ្នកចាំទី Grant នឹងត្រូវអស់នាចុងខែ ប៉ុន្តែបានបង្ហាញទម្រង់លេងយ៉ាងល្អនៅក្នុងក្លិប Stoke នេះ ហើយនឹងត្រូវចុះហត្ថលេខាចំនួន ២ឆ្នាំកន្លះបន្ថែមទៀត៕