v9

ក្លិប RB Leipzig ដែលកំពុងឈរលេខពីរក្នុងលីគអាល្លឺម៉ង់ បានដាក់សំណើរទិញ កីឡាករវ័យក្មេងពីក្លិប Forest

3 months ago​ | ដោយ Nara

ក្លិប RB Leipzig បានដាក់សំណើរទិញ ៦លានផោនសម្រាប់ទិញយកកីឡាករខ្សែបម្រើ Matty Cash វ័យ ១៩ឆ្នាំពីក្លិប Nottingham Forest។​ ក្លិបអាល្លឺម៉ង ដែលកំពុងឈរលេខពីរ ក្នុងតារាងបន្ទាប់ពី Bayern Munich ធ្លាប់បានចំណាយលុយ ១៣លានផោនផងដែរ ដើម្បីចុះហត្ថលេខាកីឡាករវ័យក្មេង ម្នាក់ទៀត ពីក្លិប Forest នេះ គឺកីឡាករ Oliver Burke កាលពីខែសីហា។

Matty-Cash

កីឡាករ Cash បានបង្ហាញខ្លួន ១២ប្រកួតឲ្យក្លិប Forest ដែលបាននាំកីឡាករនេះ មកលេងដំបូង កាលពីខែសីហា។ ក្រោយនៅខែកញ្ញា រដូវកាលរបស់គេ ត្រូវបានបង្អាក់ដោយរបួស ដែលត្រូវសម្រាកព្យាបាលជាង ២ខែកន្លះ។

សូមបញ្ជាក់ថា កីឡាករវ័យក្មេងនេះ បានចូលលេងឲ្យ Forest កាលពីឆ្នាំ ២០១៤ ពីថ្នាលបណ្តុះ FAB Academy៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77