v9

Evra ឲ្យដំណឹងថា ចង់ត្រលប់មក Manchester United វិញ

9 months ago​ | ដោយ Neymar

អតីតប្រធានក្រុមនិងជាខ្សែការពារឆ្វេង Patrice Evra បានបញ្ចាក់ប្រាប់ Sportmail ថា៖ សាមុីខ្លួនចង់ត្រលប់មកទ្រនំចាស់ Old Trafford របស់ក្លឹបបិសាចក្រហម Man.United ជាទីដែលធ្លាប់រួមរស់សុខសាន្តនិងគ្នារយៈពេល8ឆ្នាំ និងប្រសិនជារឿងនេះកើតឡើងមែន ខ្លួននិងបញ្ចប់អាជីពនៅទីនោះតែម្តង។

evra

ខ្សែការពារសញ្ជាតិបារាំងពោរពេញដោយបទពិសោធន៍រូបនេះ បានផ្លាស់ទៅលេងអោយក្លឹបជើងឯក អុីតាលីSerie A កាលពីឆ្នាំ2013 ក្នុងពេលដែលលោក Luis Van Gaal ចូលមកដឹកនាំក្លឹប Man.United ហើយEvraបានចំនាយពេល 3រដូវកាលមកហើយជាមួយក្លឹប Juventus ប៉ុន្តែសំរាប់រដូវកាលថ្មីនេះ ការមកដល់របស់អតីតកំពូលខ្សែការពារឆ្នើមកីឡាករ Dani Alves របស់ក្លឹបBarcelona ធ្វើអោយEvra បង្ហាញខ្លួនបានតែ 3ប្រកួតប៉ុណ្ណោះ អោយក្លឹបជើងឯកSerieA សំរាប់រដូវកាល 2016-2017 នេះ។

រដូវកាល 2016-2017 ក្លឹបMan.United ហាក់មានបញ្ហាត្រង់ខ្សែការពារឆ្វេង ដូចនេះលោកJose Mourinho អាចពិចារណាការចាប់អារម្មណ៍របស់Evra និង ត្រូវស្វែងរកកីឡាករដែលមានបទពិសោធន៍ដូចគាត់មកជួយក្រុម ដើម្បីផ្តល់ការគាំទ្រដល់កីឡាករ Luke Shaw ជាក់ស្តែងដូចជាប៉ុន្មានប្រកួតចុងក្រោយ លោក Jose Mourinho បានដាក់ខ្សែការពារឆ្នើម Michael Carrick អោយលេងជា ខ្សែបម្រើការពារខាងស្តាំដូច្នេះដែរ។

evra2

Evra វ័យ35ឆ្នាំ បានផ្ទេរពីក្លឹបMonaco មកចូលរួមជាមួយMan.United កាលពីឆ្នាំ2006 និងបាន ជួយអោយបិសាចក្រហម ឈ្នះពានPremier League 5ដង , Champion League 1ដង ,League Cup 1ដង, Community Shield 5ដង និង FIFA Club World Cup 1ដង ក្នុងការបង្ហាញខ្លួន 379 ប្រកួត។

ដោយ៖ Polin
ប្រភព៖ Dailymail Sport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77