v9

Draxler បានផ្ទេរទៅក្លឹប Paris Saint Germain ជាផ្លូវការហើយ

4 months ago​ | ដោយ Neymar

ខ្សែបម្រើ-ប្រយុទ្ធស្លាបរបស់ក្លឹប Wolfburg នៅក្របខណ្ឌ Bundesliga របស់អាឡឺម៉ង់ កីឡាករ Julian Draxler បានបញ្ចប់ការផ្ទេរទៅលេងនៅក្លឹបយក្សបារាំងជាផ្លូវការគឺ Paris Saint Germain ក្នុងកិច្ចសន្យាព្រមព្រៀង ៤ឆ្នាំកន្លះ ក្នុងតម្លៃខ្លួនប្រមាណ 34លានផោន និងបានបញ្ចប់នៅការមន្ទិលសង្ស័យដែលក្លឹបនៅអង់គ្លេស គឺLiverpool និងArsenal សម្តែងការចង់បានរូបគេផងដែរ។

draxlr

កីឡាករវ័យ23ឆ្នាំរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អសំរាប់មួយរយៈពេលកន្លងមក ហើយទើបតែលេងបានរយៈពេល ១ឆ្នាំកន្លះ ប៉ុណ្ណោះ អោយក្លឹបWolfburg បន្ទាប់ពីផ្ទេរពីក្លឹប Schalke04 កាលពីឆ្នាំ 2015 កន្លងទៅ ដោយស៑ុតបញ្ចូលទីបាន 38គ្រាប់ ក្នុងការបង្ហាញខ្លួន 215ដង អោយក្លឹបទាំងពីរ និងធ្លាប់បានជួយអោយក្លឹបSchalke ឈ្នះពាន German Cup winner (2011)និងពាន German Supercup winner (2011)ផងដែរ។

សំរាប់ក្រុមជម្រើសជាតិវិញបង្ហាញខ្លួនអោយក្រុមឥន្រ្ទីយ៍ដែកអាឡឺម៉ង់បាន27ប្រកួត ស៑ុតបញ្ចូលទីបាន 3គ្រាប់និងជាសមាជិកដែលជួយអោយក្រុមជម្រើសជាតិឈ្នះពានរង្វាន់ World Cup 2014 ថែមទៀតផង។

នៅក្នុងអត្ថបទពត៍មានដែលចុះផ្សាយដោយក្លឹប PSG កីឡាករចំនូលថ្មី Draxler បាននិយាយថា: វាគឺជាឨកាសដ៍អស្ចារ្យ និង រីករាយបំផុត ហើយក៍ជាលើកទីមួយក្នុងអាជីពកីឡាបាល់ទាត់របស់ខ្ញុំ ខ្ញុំនិងចូលរួមចំនែកជួយក្លឹប និងអ្នកគាំទ្រ អោយឈ្នះពានថ្មីៗ និងមានមុខមាត់ក្នុងការប្រកួតធំៗលើឆាកអន្តរជាតិបន្តទៀត៕

ដោយ៖ Polin
ប្រភព: Dailymail Sport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77