v9

Real Madrid បំបាក់ក្រុមភ្ញៀវ Sevilla ៣-០ ក្នុងជើងទី១ នៃពានរង្វាន់ Copa Del Rey (មានវីដេអូ Highlight)

4 months ago​ | ដោយ Neymar

(ម៉ាឌ្រីដ)៖ ម្ចាស់ជើងឯក Champions League ស្តេចស Real Madrid បានបន្តភាពខ្លាំងក្នុងទឹកដី ដោយបានលត់ ក្រុមភ្ញៀវ Sevilla រហូតដល់ទៅ ៣-០ ដាច់មិនឲ្យងើបមុខរួចក្នុងជើងទី១ នៃពានរង្វាន់លំដាប់ទី២ របស់អេស្ប៉ាញ Copa del Rey យប់មិញនេះ។

real1

កីឡាករដែលលេចលឺពាក្យចចាមអារ៉ាមថាចង់ចេញពី Real Madrid, James Rodriguez បានស៊ុតគ្រាប់នាំមុខឲ្យ Real Madrid ត្រឹមចាប់ផ្តើមលេងបាន ១១នាទីដំបូងក្នុងពហុកីឡដ្ឋាន Santiago Bernabeu មុនពេលមិត្តរួមក្រុមជន ជាតិបារាំង ខ្សែការពារ Raphael Varane បន្ថែមគ្រាប់ទី២ នៅនាទីទី២៩ និងកីឡាករវ័យក្មេងក្នុងក្រុមជម្រើសជាតិ កូឡុំប៊ី James ដដែល ប៉េណាល់ទីគ្រាប់ទី៣ នៅនាទីទី៤៤ ខណៈដែលវគ្គទី២ ពុំមានការបំប៉ោងសំណាញ់ទីគ្នាទៀត ទេ។

real2

នេះជាការទទួលបានជ័យជំនះក្នុងផ្ទះខ្លួនឯងយ៉ាងគាប់ប្រសើរ ក្នុងជើងទី១ នៃវគ្គ១៦ក្រុមក្នុងពានលំដាប់ទី២ Copa del Rey មុនពេលធ្វើដំណើរទៅផ្ទះរបស់ Sevilla វិញនៅរាត្រីថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ សប្តាហ៍ ក្រោយនេះ៕

real3

real4

real5

real6

real7

real8

ប្រភព៖ Khmertalking

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77