Diego Costa ទម្លាយមូលហេតុ ដែលគាត់មិនផ្ទេទៅ Atletico ហើយបន្តនៅជាមួយក្រុម Chelsea
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអេស្ប៉ាញ កីឡាករ Diego Costa បានទទួលស្គាល់ថា ខ្លួនខិតជិតនឹងចូលរួមជាមួយក្រុមចាស់ទៅហើយគឺក្រុម Atletico Madrid កាលពីរដូវក្ដៅមុននេះតែដោយសារហេតុផលមួយដែលធើ្វឲ្យរូបគេមិនចាកចេញទៅណា ។
និយាយទៅកាន់អ្នកសារព័ត៌មាន Costa បាននិយាយថា៖ «តើខ្ញុំអាចនឹងចាកចេញកាលពីដើមរដូវកាលទេ? ប្រាកដណាស់ ខ្ញុំខិតជិតនឹងចាកចេញទៅ Atletico ទៅហើយ ព្រោះនៅទីនោះមានរឿងមួយចំនួនដែលជម្រុញចិត្ដខ្ញុំឲ្យទៅលេងនៅទីនោះវិញ គឺគ្រួសាររបស់ខ្ញុំ ជីវិតដែលខ្ញុំធ្លាប់ឆ្លងកាត់នៅទីនោះ ប៉ុន្ដែមិនមែនមកពី Chelsea ដែលធើ្វឲ្យខ្ញុំចង់ចេញនោះទេ ។ អ្នកគាំទ្រនៅទីនេះចូលចិត្ដខ្ញុំ លើកទឹកចិត្ដខ្ញុំ នឹងស្រលាញ់ខ្ញុំ ដូច្នេះមូលហេតុដែលខ្ញុំបន្ដនៅទីនេះ វាច្បាស់ណាស់គឺដោយសារតែអ្នកគាំទ្រ ហើយខ្ញុំពិតជាមានអារម្មណ៏សប្បាយរីករាយខ្លាំងមែនទែន» ។
គួរបញ្ជាក់ផងដែរថា ពាក់កណ្ដាលផ្លូវក្នុងរដូវកាល ២០១៧-២០១៨ ក្នុងក្របខណ្ឌ Premier League ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញ Diego Costa បានស៊ុតចូលចំនួន១៤គ្រាប់ហើយឲ្យ Chelsea ដែលធើ្វឲ្យគេជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបច្ចុប្បន្នក្នុងរដូវកាលនេះ នឹងជួយឲ្យ Chelsea ឈ្នះជាប់គ្នារហូតដល់ទៅ១៣ដង ដែលធើ្វឲ្យក្រុមមួយនេះឈរលើកំពូលតារាង ដោយមាន ៤៩ពិន្ទុ តាមពីក្រោយដោយក្រុម Liverpool ចំនួន៦ពិន្ទុ ៕
ប្រភព៖ ប្រជាប្រិយ
Diego Costa