v9

Middlesbrough បំពេញការផ្ទេរខ្សែប្រយុទ្ធ Gestede ពីក្លិប Aston Villa

9 months ago​ | ដោយ Dara

Middlesbrough បានបំពេញការចុះហត្ថលេខាមួយនឹងខ្សែប្រយទ្ធ Rudy Gestede របស់ក្លិប Aston Villa ក្នុងតម្លៃខ្លួនមួយដែលត្រូវបានគេរំពឹងទុកថា នឹងមានចំនួន៦លានផោន (ស្មើនឹង៧,៤លានដុល្លារអាមេរិក)។ ខ្សែប្រយុទ្ធអន្តរជាតិបេនីនវ័យ២៨ឆ្នាំរូបនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលនឹងធ្វើឲ្យគេស្ថិតនៅក្នុក្លិប Middlesbrough រហូតដល់ខែកក្កដា ឆ្នាំ២០២០ ក្រោយពីយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗកាលពីថ្ងៃអង្គារ។

1913

Gestede បានធ្វើការបង្ហាញខ្លួន១៩លើកសម្រាប់ក្រុម Aston Villa នៅរដូវកាលនេះ តាមរយៈការស៊ុតបាល់បញ្ចូលទី៤គ្រាប់ ប៉ុន្តែ ត្រូវបានមើលរំលងដោយអ្នកចាត់ការទូទៅថ្មីរបស់ពួកគេគឺលោក Steve Bruce។ រូបគេក៏ត្រូវបានទាក់ទងជាមួយនឹងការផ្ទេរទៅកាន់ក្លិប West Bromwich Albion និង Crystal Palace ផងដែរ។ ការចុះហត្ថលេខានេះ នាំឲ្យមានភាពស្រពេចស្រពិលបន្ថែមទៀតទៅលើអនាគតរបស់ខ្សែប្រយុទ្ធ Jordan Rhodes និង David Nugent ក្នុងក្លិប Middlesbrough ខណៈដែលក្លិប Fulham កំពុងតែចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយនឹង Nugent។

Middlesbrough បានប្រកាសពីការផ្ទេរនេះនៅលើគេហទំព័ររបស់ពួកគេតាមរយៈការបញ្ជាក់ថា៖ «Middlesbrough បានបំពេញការចុះហត្ថលេខាជាមួយនឹងកីឡាករ Rudy Gestede ពីក្លិប Aston Villa ក្នុងតម្លៃខ្លួនបិទជិតមួយ»។ ដោយឡែក អ្នកចាំទីជម្រើសទី៣ Tomas Mejias របស់ក្លិប Middlesbrough នឹងចូលរួមជាមួយនឹងក្លិប Rayo Vallecano ក្នុងលក្ខខណ្ឌខ្ចីជើង៕

ប្រភពព័ត៌មាន៖ The Guardian

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77