v9

Leicester បំពេញការផ្ទេរ កីឡាករឆ្នើម Ndidi ពីក្លិប Genk

4 months ago​ | ដោយ Dara

ក្លិប Leicester City បានចុះហត្ថលេខាជាមួយនឹងតារាឆ្នើម Wilfred Ndidi ពីក្លិប Genk របស់បែលហ្ស៊ិក ក្នុងតម្លៃខ្លួន១៥លានផោន (ស្មើនឹង១៨,៤លានដុល្លារអាមេរិក) ដោយរង់ចាំតែលិខិតអនុញ្ញាតឲ្យធ្វើការប៉ុណ្ណោះ។ ខ្សែបម្រើការពារអន្តរជាតិនីហ្សេរីយ៉ាវ័យ២០ឆ្នាំរូបនេះ បានយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗជាមួយនឹងក្រុម Leicester ដែលជាម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League រួចរាល់ហើយ និងបានចុះហត្ថលេខាលើកិច្ចសន្យាមួយដែលនឹងផុតកំណត់រហូតដល់ខែមិថុនា ឆ្នាំ២០២២។

1825

Ndidi ដែលនឹងត្រូវពាក់អាវលេខ២៥នោះ បានផ្ទេរទៅកាន់ Genk មកពីក្លិប Nathaniel Boys ក្នុងទីក្រុង Lagos ក្រោយពីបានបង្ហាញពីទម្រង់លេងយ៉ាងល្អអំឡុងពេលអំឡុងពេលហ្វឹកហាត់សាកល្បង និងបានបង្ហាញខ្លួនជាលើកទី១របស់គេកាលពីខែមករា ឆ្នាំ២០១៥ ក្នុងនាមជាខ្សែបម្រើកណ្តាល។ រូបគេក៏អាចលេងក្នុងតំបន់ការពារស្លាបស្តាំផងដែរ និងបានបង្ហាញខ្លួនជាអន្តរជាតិសម្រាប់ក្រុមជម្រើសជាតិនីហ្សេរីយ៉ាចំនួន២លើក។ រូបគេនឹងចូលរួមជាមួយនឹងមិត្តរួមជាតិរបស់គេ Ahmed Musa នៅឯក្លិប Leicester ហើយកីឡាករទាំងពីរនឹងនៅតែលេងឲ្យក្លិបរបស់ខ្លួន អំឡុងយុទ្ធនាការ Africa Cup of Nations ដោយសារតែក្រុមជម្រើសជាតិនីហ្សេរីយ៉ា ធ្លាក់ចេញត្រឹមវគ្គជម្រុះ៕

ប្រភពព័ត៌មាន៖ The Guardian

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77