v9

Spurs និង Alli រារាំងមិនឲ្យ Chelsea បង្កើតកំណត់ត្រា (មានវីដេអូ Highlight)

3 months ago​ | ដោយ Dara

ខ្សែបម្រើកំពុងឡើងទម្រង់លេង Dele Alli បានប្រើក្បាលតែតបាល់បញ្ចូលទី២គ្រាប់ ខណៈដែលក្រុម Tottenham Hotspur បានផ្តួលក្រុម Chelsea ២-០ កាលពីថ្ងៃពុធ ដើម្បីបញ្ចប់ក្តីសង្ឃឹមរបស់ក្រុមកំពុងនាំមុខលើតារាងនៃក្របខ័ណ្ឌ Premier League មួយនេះ នៃការកត់ត្រាជ័យជម្នះជាលើកទី១៤ជាប់ៗគ្នា។

Alli-and-Chelsea

ក្រុម Chelsea បានសម្លឹងរកក្នុងក្លាយជាក្រុមដំបូងគេក្នុងការឈ្នះការប្រកួត១៤លើកជាប់ៗគ្នាក្នុងរដូវកាលតែមួយនៃយុទ្ធនាការក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ប៉ុន្តែ គ្រាប់បាល់បញ្ចូលទីរបស់ Alli ដែលកើតឡើងក្រោមជំនួយរបស់កីឡាករ Christian Eriksen ទាំងពីរលើក បានធ្វើឲ្យពួកគេជួបការខកចិត្តដ៏ធំតែម្តង។ ក្រុម Chelsea របស់លោក Antonio Conte ត្រូវតែលួងចិត្តខ្លួនឯងជាមួយនឹងការត្រឹមតែអាចតាមស្មើកំណត់ត្រានៃការកត់ត្រាជ័យជម្នះ១៣លើកជាប់ៗរបស់ក្រុម Arsenal កាលពីឆ្នាំ២០០២ ហើយពួកគេនៅតែនាំមុខ៥ពិន្ទុដាច់ដដែលពីលើក្រុមឈរលេខ២ Liverpool។

3651

ប៉ុន្តែ ការបញ្ចប់នៃការទទួលជ័យជម្នះជាប់ៗគ្នារបស់ពួកគេ នឹងផ្តល់ក្តីសង្ឃឹមដល់ក្រុមប្រជែងដណ្តើមពានផ្សេងទៀត ដោយមិនត្រឹមតែក្រុម Tottenham ឡើយ ដែលបានឡើងឈរពីលើក្រុម Manchester City និង Arsenal ទៅកាន់ចំណាត់ថ្នាក់លេខ៣នៅលើកំពូលតារាង ដោយដេញតាមពីក្រោយក្រុម Chelsea ៧ពិន្ទុ។ Alli វ័យ២០ឆ្នាំ បច្ចុប្បន្ន បានរកគ្រាប់បាល់បញ្ចូលទី២ក្នុងការប្រកួត៣លើកជាប់ៗគ្នា ហើយគ្រាប់បាល់ពីរគ្រាប់របស់គេចុងក្រោយនេះ បានជួយឲ្យក្រុមរបស់លោក Mauricio Pochettino កត់ត្រាជ័យជម្នះជាលើកទី៥ជាប់ៗគ្នា ដែលជាកំណត់ត្រាដ៏ល្អបំផុតរបស់ពួកគេក្នុងរយៈពេលស្ទើរតែ១ឆ្នាំ៕

ប្រភពព័ត៌មាន៖ Worldsoccertalk

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77