v9
V9BET

លោក ទេព ឡុងរចនា រំពឹងថាកីឡាករបរទេស នឹងជួយក្រុមទ័ព ឲ្យលើកពានលីកឆ្នាំនេះ

2 years ago​ | ដោយ Bopha

គ្រូបង្វឹកក្រុមក្រសួងការពារជាតិ(ទ័ព) លោក ទេព ឡុងរចនា កំពុងមានទំនុកចិត្តយ៉ាងខ្លាំងថា សមាសភាពកីឡាករបទេស ពិសេសកីឡាករមកពីប្រទេសកូរ៉េខាងជើង នឹងជួយឲ្យក្រុមរបស់លោក អាចលើកពានក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០១៧នេះ បើទោះបីជារដូវកាលនេះមានការប្រកួតតានតឹងជាងមុន ដោយមានរហូតដល់១២ក្រុមក៏ដោយ។

l

លោក ទេព ឡុងរចនា បាននិយាយថា៖«កាលពីឆ្នាំមុន យើងទទួលបានត្រឹមចំណាត់ថ្នាក់លេខ២ អ៊ីចឹងការប្រកួតនៅរដូវកាលនេះ យើងត្រូវដាក់គោលដៅយកពានឲ្យបាន ដោយយើងពឹងផ្នែកទៅលើកីឡាករបរទេស ដែលបានចុះកុងត្រាជាមួយយើង ព្រោះការប្រកួតក្របខ័ណ្ឌលីក បើយើងគ្មានកីឡាករបរទេសជួយ ក៏យើងមិនអាចឈ្នះពាន បាននោះដែរ»។

ft-img-template-Recovered

គួររំឭកថា សម្រាប់ការប្រកួតក្របខ័ណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០១៦ ក្រុមទ័ព បានទទួលចំណាត់ថ្នាក់លេខ២ ដោយមាន៤៦ពិន្ទុ តាមរយៈការឈ្នះ១៥ប្រកួត ស្មើ១ និងចាញ់២ប្រកួត ខណៈក្រុមបឹងកេត បានក្លាយជាម្ចាស់ជើងឯក ដោយមាន៤៧ពិន្ទុ ព្រោះក្នុងការប្រកួតវិលជុំទាំង២ជើងសរុបមាន១៨ប្រកួត គឺបឹងកេត បានឈ្នះ១៥ ស្មើ២ និងចាញ់១ប្រកួត។ ប៉ុន្តែក្រុមទ័ព បានទទួលចំណាត់ថ្នាក់លេខ១ ក្នុងការប្រកួតពានរង្វាន់សម្តេចហ៊ុនសែន ឆ្នាំ២០១៦។

លោក ទេព ឡុងរចនា បានបញ្ជាក់ថា៖«រដូវកាលនេះយើងមានកីឡាករកូរ៉េ៤នាក់ និងប្រេស៊ីល១នាក់ ប៉ុន្តែយើងក៏អាចនឹងមានការផ្លាស់ប្តូរ ឬនាំកីឡាករបរទេសថ្មីៗមកចូលលេង ក្នុងការប្រកួតជើងទី២ផងដែរ បើសិនកីឡាករបរទេសណាម្នាក់ មានទម្រង់លេងខ្សោយចំណុចណាមួយនោះ ព្រោះយើងបានចុះកុងត្រាឲ្យកីឡាករបរទេសទាំង៥នាក់នេះ ត្រឹមកន្លះឆ្នាំសិន ដើម្បីបានមើលពីទម្រង់លេងរបស់ពួកគេ»។

យ៉ាងណាក៏ដោយ កីឡាករមកពីកូរ៉េខាងជើងទាំង៤នាក់រួមមាន Kim Kyong Hun, Choe Myong Ho, Ri Hyok Chol និង Jang Song Hyok ដែលបានចុះកុងត្រាជាមួយក្រុមទ័ព ក្នុងរដូវកាលនេះ គឺសុទ្ធតែធ្លាប់លេងឲ្យក្រុមទ័ព ក្នុងការប្រកួត កាលពីរដូវកាលឆ្នាំ២០១៦។ និយាយរួមមានតែកីឡាករ Leandro Duart De Lima មកពីប្រទេសប្រេស៊ីល ម្នាក់ប៉ុណ្ណោះ ដែលបានក្លាយជាកីឡាករបរទេសចំណូលថ្មីសម្រាប់ជួយក្រុមទ័ព ក្នុងរដូវកាលឆ្នាំ២០១៧នេះ៕

Loading...
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.