v9

Kane និង Alli ស៊ុតម្នាក់ពីរគ្រាប់ ជួយ Spurs ឈរឡើងលេខ៤ (មានវីដេអូ Hightligh)

3 months ago​ | ដោយ Phearak

កីឡាករ Harry Kane និង Dele Alli ស៊ុតបញ្ចូលទី ម្នាក់ពីរគ្រាប់ ខណៈជួយឲ្យសារិកាព្រេង Tottenham ផ្តួលក្លិប Watford ឡើងទៅឈរលេខ ៤ កំពូលតារាង Premier League ជាលើកដំបូង ចាប់តាំងពីខែតុលាមក។

Spurs គ្រប់គ្រងបាល់បានច្រើននៅកីឡដ្ឋាន Vicarage Road ដែលបានស៊ុតសម្តៅទីចំនួន ១៣គ្រាប់ គ្រាន់តែនៅក្នុងតង់ទីមួយ។

Tottenham

វាគឺជាគ្រាប់បាល់ទី ៥៩ របស់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ក្នុងការបង្ហាញខ្លួនលើកទី ១០០ ក្នុងលីក Prermier League នេះផងដែរ ដែលស្មើនឹងកំណត់ត្រារបស់ វីរៈបុរសរបស់ក្លិបកាំភ្លើងធំ Arsenal គឺកីឡាករ Thierry Henry។

Watford ដែលមិនបានបាល់ស៊ុតបញ្ចូលទីសោះ រហូតដល់ម៉ោងបន្ថែម បានកីឡាករខ្លួន Kaboul រកបានមួយគ្រាប់វិញ ដែលធ្វើឲ្យលទ្ធផលចប់ការប្រកួត ១-៤ ជាមួយ Tottenham នេះ។

លទ្ធផលនេះ ធ្វើឲ្យ Watford ធ្លាក់មកលេខ ១៣ក្នុងតារាង ដែលឈ្នះតែប្រកួត ក្នុង ៧ប្រកួតចុងក្រោយនេះ៕

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77