v9

គ្រាប់បាល់ ដោយប្រើកែងជើងរបស់ Giroud ជួយឲ្យ Arsenal ឡើង Top-3 (មានវីដេអូ Highlight)

1 year ago​ | ដោយ Jerry Jr

គ្រាប់បាល់ស៊ុត «ដោយប្រើកែងពីក្រោយ» របស់កីឡាករ Olivier Giroud នៅក្នុងការប្រកួតឲ្យកាំភ្លើងធំ Arsenal ឈ្នះ ២-០ លើក្រុម Crystal Palace គឺជាគ្រាប់បាល់កំពូលទាំងប្រាំ ក្រោមការដឹកនាំរបស់លោក Arsene Wenger រយៈពេល ២១ឆ្នាំនេះ។

គ្រាប់បាល់របស់ Thierry Henry និងកីឡាករ Dennis Bergkamp គឺជាគ្រាប់បាល់ដែលលោក Wenger ពេញចិត្តបំផុត ប៉ុន្តែលោកនិយាយថា តែនេះគឺជាគ្រាប់បាល់ របស់ Giroud។

Giround

លោកបន្ថែមថា «តាមបច្ចេកទេស វាមើលទៅមិនអាចទៅរួចទេ ប៉ុន្តែអ្នកត្រូវតែចេះ បទបែនបែបហ្នឹង។ ការលើកបញ្ចូនមក វាមិនបានចំនោះទេ ហើយ Olivier បានធ្វើវា យ៉ាងពិសេសបំផុត»។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Giroud នេះ និយាយថា ការស៊ុតបញ្ចូលទីរបស់គេ គឺបានពី «សំណាងធំបំផុត»។

គ្រាប់បាល់ស៊ុតបញ្ជូលទីនេះ រួមចំណែក ជួយឲ្យកាំភ្លើងធំ Arsenal នេះឡើងទៅឈរនៅ លេខ ៣ នៅពីក្រោយកំពូលតារាងតោខៀវ Chelsea និងហង្សក្រហម Liverpool៕

អត្ថបទ៖ Cambosport

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូម INBOX នៅលើ Cambosport Facebook Page.