v9

Chelsea ចង់វាយបំបាក Stoke ឲ្យចាស់ដៃនៅលើទឹកដីខ្លួន នៅយប់ថ្ងៃសៅរ៍នេះ

2 months ago​ | ដោយ Neymar

ក្រុម Chelsea នឹងសម្លឹងរកការបង្កើតប្រវត្តិសាស្ត្រក្នុងកីឡាបាល់ទាត់អង់គ្លេស នៅពេលដែលពួកគេធ្វើជាម្ចាស់ផ្ទះទទួលក្រុម Stoke City នៅថ្ងៃសៅរ៍ ស្អែកនេះ ខណៈដែលកម្មវិធីប្រកួតក្របខ័ណ្ឌ Premier League ក្នុងឱកាសបុណ្យទាន បន្តដំណើរយ៉ាងមមាញឹករបស់ខ្លួន។

willian-erik-pieters

ការទទួលជ័យជម្នះ ៣-០ របស់ក្រុម Chelsea លើក្រុម Bournemouth នៅថ្ងៃ Boxing Day គឺជាការទទួលជ័យជម្នះជាលើកទី១២ជាប់ៗគ្នារបស់ពួកគេ ដែលធ្វើឲ្យពួកគេនៅសល់ជ័យជម្នះតែ២លើកទៀតប៉ុណ្ណើដើម្បីតាមស្មើកំណត់ត្រានៃការកត់ត្រាជ័យជម្នះជាប់ៗគ្នាចំនួន១៤លើករបស់ក្រុម Arsenal ពីររដូវកាលជាប់គ្នាកាលពីឆ្នាំ២០០២។ ពីជ័យជម្នះទៅជ័យជម្នះ ក្រុមរបស់លោក Antonio Conte ហាក់កាន់តែខ្លាំងមួយកម្រិតទៀតដើម្បីបង្ហាញថា ពានជើងឯកកំពុងតែរង់ចាំពួកគេអ៊ីចឹង ប៉ុន្តែ ខណៈដែលនៅសល់ពាក់រដូវកាលទៀត កីឡាកររបស់ក្រុម Chelsea សង្ឃឹមថា នឹងរក្សាការផ្តោតអារម្មណ៍របស់ខ្លួន។

match

ក្នុងនាមជាអ្នករកគ្រាប់បាល់បញ្ចូលទី២គ្រាប់ពេលប្រកួតជាមួយ Bournemouth ខ្សែប្រយុទ្ធ Pedro នឹងត្រូវជាប់ពិន័យព្យួរសម្រាប់ការប្រកួតជាមួយនឹងក្រុម Stoke ខណៈដែលខ្សែប្រយុទ្ធដែលរកគ្រាប់បាល់ចូលទីច្រើនជាងគេ Diego Costa នឹងត្រូវវិលទៅលេងក្នុងជម្រើសដំបូងវិញ។ ខ្សែបម្រើឆ្នើម N’Golo Kante ក៏អាចចូលលេងវិញបានដែរ ក្រោយពីជាប់ពិន័យព្យួរមួយប្រកួត។ Stoke ទើបតែបានរងបរាជ័យ ៤-១ នៅលើទឹកដីក្រុម Liverpool កាលពីថ្ងៃអង្គារ ក្រោយពីបានរកគ្រាប់បាល់នាំមុខមុនតាមរយៈខ្សែប្រយុទ្ធ Jonathan Walters ហើយខ្សែការពារស្លាបឆ្វេង Erik Pieters បានជំរុញឲ្យមិត្តរួមក្រុមរបស់ខ្លួនបង្ហាញពីការជឿជាក់ពេលប៉ះក្រុមខ្លាំង Chelsea៕

កម្មវិធីប្រកួតចុងសប្តាហ៍

ថ្ងៃសុក្រ ទី៣០ ខែធ្នូ

Hull City v Everton – 3 ទៀបភ្លឺ

ថ្ងៃសៅរ៍ ទី៣១ ខែធ្នូ

Burnley v Sunderland – 10 យប់
Chelsea v Stoke City – 10 យប់
Leicester v West Ham – 10 យប់
Manchester United v Middlesbrough – 10 យប់
Southampton v West Brom – 10 យប់
Swansea v Bournemouth – 10 យប់
Liverpool v Manchester City – 12:30 អធ្រាត្រ

ថ្ងៃអាទិត្យ ទី១ ខែមករា

Watford v Tottenham – 8:30 យប់
Arsenal v Crystal Palace – 11 យប់

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77