v9

Alli ទាត់ចូល ២គ្រាប់ជួយឲ្យ Spurs ផ្តួល Southamton យ៉ាងចាស់ដៃ (មានវីដេអូ)

7 months ago​ | ដោយ Dara

ខ្សែបម្រើ Dele Alli បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់ ធ្វើឲ្យក្រុម Tottenham អាចវាយបកដេញពីក្រោយដើម្បីយកជ័យជម្នះក្នុងលទ្ធផល ៤-១ នៅលើទឹកដីក្រុម Southampton កាលពីថ្ងៃពុធ។

Alli

ខ្សែបម្រើ Nathan Redmond ត្រូវបានពិន័យកាតក្រហមបណ្តេញចេញ ក្រោយពី Kane បានជួយឲ្យក្រុមខ្លួននាំមុខ ២-១ ហើយបើទោះបីខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេសរូបនេះ ស៊ុតបាល់ប៉េណាល់ទីមិនចូលទី១ក៏ដោយ ប៉ុន្តែ ក្រុម Southampton មិនអាចការពារមិនឲ្យពួកគេរងបរាជ័យដ៏ធំបានឡើយ ខណៈដែលក្រុម Tottenham បានដេញតាមពីក្រោយក្រុមឈរលេខ៤ Arsenal ១ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Premier League។

ក្រុម Southampton បានចំណាយពេលត្រឹមតែ៦៩វិនាទីប៉ុណ្ណោះក្នុងការរកគ្រាប់បាល់នាំមុខមុនតាមរយៈកីឡាករ Van Dijk។ ខ្សែការពារអន្តរជាតិហូឡង់រូបនេះ ដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លិបជាច្រើនក្នុងក្របខ័ណ្ឌ Premier League និងត្រូវបានដាក់តម្លៃខ្លួន៣០លានផោននោះ បានលោតទទួលបាលពីការស៊ុតពិន័យ Free-kick របស់កីឡាករ Ward-Prowse ដើម្បីបញ្ជូនបាល់ចូលក្នុងសំណាញ់ទីរបស់ Hugo Lloris នៃក្រុម Tottenham តែម្តង៕

ប្រភពព័ត៌មាន៖ Channel News Asia

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77