v9

Spurs សម្លឹងរកជ័យជម្នះ ពេលទៅជួប Southampton នៅរាត្រីនេះ

3 months ago​ | ដោយ Dara

លោក Mauricio Pochettino អ្នកចាត់ការទូទៅរបស់ក្រុម Tottenham Hotspur នឹងសម្លឹងរកជ័យជម្នះដ៏សំខាន់មួយ ក្នុងពេលវិលទៅកាន់អតីតក្លិបរបស់លោកគឺ Southampton នៅរាត្រីនេះ ស្របពេលលោក ក៏សម្លឹងរកធ្វើឲ្យក្រុមរបស់ខ្លួនវិលទៅរកទម្រង់លេងល្អក្នុងការប្រកួតក្រៅដីផងដែរ។

harry-spurs

ក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៍ភាគខាងជើង Spurs មិនធ្លាប់ទទួលបានជ័យជម្នះក្នុងការប្រកួតក្រៅទឹកដីសោះចាប់តាំងពីខែកញ្ញា ដែលជាកំណត់ត្រាមួយដែលធ្វើឲ្យពួកគេធ្លាក់ចេញពីចំណាត់ថ្នាក់ក្រុមកំពូលតារាងទាំងបួនក្នុង Premier League។ ប៉ុន្តែ បច្ចុប្បន្ន ពួកគេបានកត់ត្រាជ័យជម្នះ៤លើក ក្នុងចំណោមការប្រកួត៥លើកចុងក្រោយរបស់ពួកគេ ខណៈដែលលោក Pochettino ដែលបានចាកចេញពីក្លិប Southampton ទៅកាន់កីឡដ្ឋាន White Hart Lane កាលពីឆ្នាំ២០១៤ ជឿជាក់ថា លទ្ធផលទាំងនេះនឹងក្លាយជាស្ពានឆ្លងទៅកាន់ការប្រជែងដណ្តើមពាន។

គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះ ដែលបានដឹកនាំក្នុងក្លិប Southampton កាលពីខែមករា ឆ្នាំ២០១៣ មុននឹងចាកចេញរយៈពេល១៦ខែក្រោយមកនោះ បានឲ្យដឹងថា៖ «វាតែងតែជារឿងដ៏ពិសេសក្នុងការវិលត្រឡប់ទៅវិញ។ វានឹងក្លាយកន្លែងដ៏ពិសេសមួយសម្រាប់ខ្ញុំ ហើយមនុស្សជាច្រើន ខ្ញុំនៅតែមានទំនាក់ទំនងជាមួយ។ វានឹងក្លាយជាឱកាសដ៏ល្អមួយក្នុងការជួបមិត្តភក្តិទាំងអស់នៅទីនោះ»។ លោក Pochettino បានប្រាប់ថា៖ «លោក Claude Puel អ្នកចាត់ការទូទៅរបស់ Southampton បានបំពេញការងារដ៏អស្ចារ្យ។ ខ្ញុំស្គាល់គាត់យ៉ាងច្បាស់ពីប្រទេសបារាំង។ គាត់ជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ និងកំពុងបំពេញការងារដ៏អស្ចារ្យមួយ។ ពួកគេលេងបានយ៉ាងល្អ និងដណ្តើមបានលទ្ធផលល្អៗជាច្រើន»។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង២:៤៥ទៀបភ្លឺ៕

ការជួបគ្នា៣លើកចុងក្រោយរវាងក្រុមទាំងពីរ

08.05.16 Tottenham 1-2 Southampton
19.12.15 Southampton 0-2 Tottenham
25.04.15 Southampton 2-2 Tottenham

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ CAMBOSPORT.COM ដោយគ្មានការអនុញ្ញាត បើលោក លោកស្រី ត្រូវការអត្ថបទសូមទំនាក់ទំនងមកកាន់លេខៈ 093 77 93 77